ដីព្រៃលិចទឹកតំបន់៣និងរលាយបើអាជ្ញាធរខេត្តកំពង់ធំមិនប្រើវិធានការក្ដៅទប់ស្កាត់បទល្មើសឈូសរានព្រៃអោយទាន់ពេលវេលា

កំពង់ធំ= ប្រជាពលរដ្ននិងអ្នកឃ្លាំមើលបទល្មើសព្រៃលិចទឹកបានធ្វើសេចក្ដីការណ៍នៅថ្ងៃទី២០ ខែវិច្ឆិការ ឆ្នាំ២០២១ថា ក្រុមអ្នកមានលុយមានអំណាច មានមហិច្ឆតាលោភលន់មិនចេះឆ្អែតឆ្អន់បានកំពុងផ្សំគំនិតគ្នាលួចឈូសឆាយទន្រ្ទានដីព្រៃលិចទឹកក្នុងតំបន់៣ដែលជាតំបន់ហាមឃាត ដោយប្រើត្រាក់ទ័រ៤គ្រឿងត្រង់ចំនុច វាលខ្ទុមមួយដើម ចំនុចបឹងអាថ្ម ចំនុចបឹងក្រពើគោះ និងចំនុចខាងត្បូងបឹងស្នែងក្របី ក្នុងសង្កាត់ស្រយ៉ូវក្នុងទឹកដីក្រុងស្ទឹងសែនខេត្តកំពង់ធំអស់រាប់រយហិចតា។

តាមសេចក្ដីរាយការណ៍បានបញ្ចាក់ថា ដីព្រៃលិចនៅចំនុចខាងលើមានទំហំ ទទឹង៥០០ម៉ែត្រ និងបណ្ដោយ ៤០០០ម៉ែត្រ ត្រូវបានឈ្មោះ (រិត ជាថៅកែត្រាក់ទ័រ) ឈ្មោះ (ថា ជាអ្នកបើកបរត្រាក់ទ័រ)បានធ្វើសកម្មភាពស៊ីឈ្នួលឈូសឆាយដីព្រៃលិចទឹកនៅតំបន់៣ យកជាកម្មសិទ្ធិរបស់ខ្លួនខ្លះ ហើយលក់អោយឈ្មួញខ្លះ ឬជួលទៅអោយក្រុមអ្នកធ្វើស្រែប្រាំង ទង្វើយ៉ាងគគ្លើសបែបនេះបានសរបញ្ចាក់អោយដឹងថាក្រុមអ្នកបំផ្លាញធនធានធម្មជាតិទាំងនេះ មិនខ្លាចញញើតច្បាប់ដាក់ទោសបន្ដិចសោះឡើយ កត្តាទាំងនេះហើយធ្វើអោយព្រៃលិចជាជម្រកត្រីពងកូនបានរលាយបន្តិចម្ដងៗរាងរាល់ឆ្នាំ !ពលរដ្នមួយចំនួនដាក់ការសង្ស័យថា បើខ្មោចស្រុកមិនអោយដៃ ម្លេះសមខ្មោចព្រៃមិនហ៊ានចូលនោះទេ ឬបើមន្រ្ដីជំនាញ និងបើអ្នកពាក់ព័ន្ធដែលគ្រប់គ្រង់នៅទីនោះមិនអនុញាតិមិនផ្សំគំនិតទេ ម្លេះសមក្រុមឈ្មួញមិនហ៊ានចូលឆូសឆាយដីព្រៃលិចទឹកនោះឡើយ។

លោក យ៉េងយ៉ាន នាយរងសង្កាត់រដ្នបាលជលផលក្រុងស្ទឹងសែនបានឆ្លើយតបតាមទូស័ព្ទនៅព្រឹកថ្ងៃទី២០ខែ វិច្ចិការ ឆ្នាំ២០២១ ថា លោកកំពុងតែចុះមកមើល! លុះអ្នកសារព័ត៏មានសួរថា តើជារបស់អ្នកណា លោកឆ្លើយថាមិនបានដឹងទេ រួចក៏ឆ្លើយថាលោក រវល់ជិះម៉ូតូ រួចក៏បិទទូស័ព្ទទៅវិញ ។

ពាក់ព័ន្ធនិងរឿងរ៉ាវខាងលើនេះ អង្គភាពយើង មិនអាចសុំការបំភ្លឺពីលោក រិត និងលោក ថា បានទេជុំវិញការបែកធ្លាយព័ត៏មាននេះ តែដើម្បីអោយព័ត៏មាននេះមានភាពសុក្រិត មានទល្យាភាព មិនលំអៀង និងមានការបកស្រាយ អង្គភាពយើងរងចាំការបកស្រាយពីគ្រប់បុគ្គលពាក់ព័ន្ធគ្រប់ម៉ោងធ្វើការ ។

ប្រជាពលរដ្ន និងអ្នកឃ្លាំមើលបទល្មើសធនធានធម្មជាតិបានសំណូមពរដល់ អាជ្ញាធរមានសមត្ថកិច្ច ស្ថាប័ណ្ណតុលាការ និង លោក ងួន រតនះ អភិបាលខេត្តកំពង់ធំ ជួយអន្ដគមន៍ចាត់វិធានការអោយបានទាន់ពេលវេលា កុំអោយក្រុមឈ្មួញឆ្លៀតឱកាសឆក់យកដីព្រៃលិចទឹកដែលជាជម្រក់ត្រីពងកូន យកមកជួញដូរឬយកមកធ្វើជាកម្មសិទ្ធរបស់ខ្លួនបានតទៅទៀត៕