មេក្លោង​នាំ​មនុស្ស​ឆ្លងដែន​ខុសច្បាប់​ត្រូវបាន​សមត្ថកិច្ច​នគ​បាល​កា​រិ​យា​ល​យ័ ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ចាប់​ឃាត់ខ្លួន​ពាក់​ព​ន្ធ័​ក្នុងករណី​នាំ​មនុស្ស​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​ខុសច្បាប់​

0

ភ្នំពេញ​៖ ជនសង្ស័យ​ម្នាក់​ដែលជា​មេក្លោង​នាំ​មនុស្ស​ឆ្លងដែន​ទៅធ្វើ​ការ​នៅក្រៅ​ស្រុក​ដោយ​ខុសច្បាប់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​កា​រិ​យា​ល​យ័​ប្រឆាំង​ការជួញដូរ​មនុស្ស និង ការពារ​អនីតិជន រាជធានី​ភ្នំ​ភេ​ញ ឃាត់ខ្លួន​ជាក់ស្តែង កាលពី​រសៀល​ថ្ងៃទី​២២ ខែ​កុ​ម្ភះ ឆ្នាំ ២០១៤ នៅ​ចំណុច​ខាងមុខ​រោងភាពយន្ត​ចេនឡា ។

ដោយសារតែ​ជនសង្ស័យ​បាន​នាំ​ជនរងគ្រោះ​ចំនួន ១៥ នាក់ ខុសច្បាប់​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​។​ ​លោក​វរសេនីយ៍ត្រី ផាត់ ផល្លា នាយរង​ការិយាល័យ ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ​បានអោយដឹងថា ដោយសារតែ​សមត្ថកិច្ច​នគរបាល​ខ​ណ្ឌ​ទួលគោក​មានការ​ស​ង្ស​យ័​ទៅលើ​ក្រុមមនុស្ស​ជាច្រើន​នាក់​ដោយ​ឃើញ​មាន​ឥ​វ៉ាន់ សំពីងសំពោង ទើប​សមត្ថកិច្ច​មូលដ្ឋាន​បាន​សួរនាំ​ជនរងគ្រោះ​ទាំងអស់នោះ ទើប​ដឹងថា​ជា​ការនាំ​មនុស្ស ឆ្លងដែន​ទៅធ្វើ​ការ​នៅ​ប្រទេសក្រៅ​ដោយ​ខុសច្បាប់​។

ក្រោយ​ក៍បាន​រាយការណ៍​មក​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ដើម្បី​មាន​វិធានការ​និង​ការទប់ស្កាត់​ភ្លាមៗ​ផងដែរ​។ បន្ទាប់មក​កម្លាំង​ជំនាញ​ក៍បាន​សុំ​គោល​ការណែនាំ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ព្រុំ សន្ធរ ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ និង លោក កែវ ធា នាយការិយាល័យ​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ចុះទៅ​ឃាត់ខ្លួន​មេខ្លោង​ម្នាក់នេះ និង នាំ​ជនរងគ្រោះ​ទាំង​១៥​នាក់ មក​សួរនាំ​បន្តទៀត សូម​បញ្ញា​ក់ថា​ជនរងគ្រោះ​ទាំងអស់​មានស្រុក​កំណើត​នៅ​ស្រុក ពញាក្រែក ខេត្តកំពង់ចាម ។​

លោក​បាន​បន្តថា ជនសង្ស័យ​ដែលជា​មេក្លោង​ម្នាក់នេះ​ឈ្មោះ ហាយ សេង អាយុ ៥០ ឆ្នាំ រស់នៅ​ភូមិ​តោក​ពន ឃុំ តោក​ពន ស្រុក​បូរី​ជលសារ ខេត្តតាកែវ ។ ដោយឡែក ជនរងគ្រោះ​ទាំង​១៥​នាក់ ក្នុងនោះ​មាន​ស្រី​៥​នាក់ កន្លងមក​ជនសង្ស័យ​ខាងលើ​គេ​តែងតែ​នាំ​មនុស្ស​ឆ្លងដែន​យកទៅ​ធ្វើការ​ដោយ​ខុសច្បាប់​នៅ​ប្រទេសក្រៅ​ហើយ​មាន​មេខ្លោង​ធំ នៅក្រៅ​ប្រទេស​ជា​អ្នក​ចាំ​ទទួល​តែម្តង​។ នៅពេលដែល ជនសង្ស័យ​ខាងលើនេះ​បាន​នាំ​ជនរងគ្រោះ​ទៅដល់​ព្រំដែន និង ឆ្លងទៅ​ប្រទេស​ថៃ គឺ​ជនរងគ្រោះ​ទាំងអស់​ត្រូវ​បង់លុយ​ចំនួន​១៥០​ដុល្លារ​ក្នុង​ម្នាក់ ទៅ​ឲ្យ​គេ​ដែល​លុយ​ទាំងនេះ​ភាគច្រើន​ជនរងគ្រោះ​ទៅ​ចងការ​គេ ។

ជនរងគ្រោះ​ទាំង​១៥​នាក់ ត្រូវបាន​មេខ្លោង​ខាងលើ​លួងលោម និង​ទាក់ទង​គ្នា​តាម​ទូរ​សព្ទ័​គ្រោង​នាំទៅ​ធ្វើការ​នៅ​រោងចក្រ​ផលិត​ស្ករស ក្នុងប្រទេស​ថៃ​ដោយ​គ្មាន​លិខិតឆ្លងដែន​នោះឡើយ​។​ ​លោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​មិនត្រូវ​ចាញ់បោក​មេខ្យល់ និង ការ​ឆបោក​ឲ្យ​ធ្វើការ​ដោយ​ខុសច្បាប់​នៅ​បរទេស​នោះទេ​គឺ​ប្រឈមមុខ​យ៉ាងខ្លាំង​ដែល​ពលករ​ជាច្រើន​នាក់​បាន​ជួបប្រទះ នៅ​បញ្ហា​។​

ទោះបីជា​យ៉ាងណាក៏ដោយ ក្រោយ​ការអប់រំ​ជនរងគ្រោះ​ទាំង​១៥​នាក់ នឹង ត្រូវ​អនុញ្ញាត​ឲ្យ​វិលត្រឡប់​ទៅផ្ទះ​វិញ​សំបែង​វិញ ។​.បច្ចុបន្ន​ជនសង្ស័យ​កំពុង​ឃុំខ្លួន​ជា​បណ្តោះអាសន្ន នៅ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អា​នីតិជន​រាជធានី​ភ្នំពេញ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន ទៅកាន់​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕01 02 03