Everton គ្រោង​នាំយក Danny Welbeck ពី Manchester United

0

​ក្លិប​ទូកក្តោង Everton កំពុង​តែ​ត្រៀម​ដាក់​សំណើរ​ដើម្បី​ទិញ​យក​ខ្សែ​ប្រយុទ្ធ Danny Welbeck   របស់ ក្លិប​បិសាច​ក្រហម Manchester United ឲ្យបាន​មុន​ពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បិទទ្វា​នៅ​សប្តាហ៍ ក្រោយ ។​

​គ្រូបង្វឹក Roberto Martinez ត្រូវបាន​គេ​មើលឃើញថា កំពុងតែ​មាន​បំណង់​ចង់បាន​ខ្សែប្រយុទ្ធ​ថ្មី​ម្នាក់​ទៀត​មក​រួម​ក្រុម​បន្ទាប់ពី​ក្លិប​ទិញ​បាន​ខ្សែប្រយុទ្ធ Romelu Lukaku ពី​តោ​ខៀវ Chelsea ក្នុងតម្លៃ​២៨​លាន​ផោន​។​
​ស្របពេល​ជាមួយ​គ្នា​នោះ Welbeck ក៏​កំពុង​ត្រូវបាន​ក្លិប​ជាច្រើន​នៅ​ក្រប​ខណ្ឌ Premier League ចង់​បាន​ផង​ដែរ​ដូចជា Hull City , Sunderland និង  Tottenham Hotspur បន្ទាប់ពី​មាន​ព័ត៌មាន​លេចលឺ​ថា គ្រូបង្វឹក​ថ្មី​របស់ ក្លិប​បិសាច​ក្រហម​លោក Louis van Gaal នឹង​ជម្រុះ​កីឡាករ Welbeck ចេញពី​ក្រុម ។​
​គួរបញ្ជាក់​ថា កីឡាករ​អន្តរជាតិ​អង់គ្លេស​រូប​នេះ​គឺ​ស្ថិត​ក្នុង​បញ្ជី​កីឡាករ​បម្រុង​ក្នុង​ការប្រកួត  ដែល Manchester United ស្មើ​ជាមួយ Sunderland ១-១ នៅ​ទឹកដី Stadium of Light ៕
1