លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍អបអរ គោរពកោតសរសើរនិងថ្លែងអំណរគុណដល់មន្ត្រីអាជ្ញាធរមានសមត្ថកិច្ច អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសលោកឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍អបអរ គោរពកោតសរសើរនិងថ្លែងអំណរគុណដល់មន្ត្រីអាជ្ញាធរមានសមត្ថកិច្ច អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសលោកឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះពង្រឹងមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកស្រីឧកញ៉ា ហេមចិត្តា ឣគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ដែលបាននិងបន្តខិតខំអភិរក្សសម្បត្តិបេតិកភ័ណ្ឌវប្បធម៍ក្នុងខេត្ត។ហើយបានចំណាយកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ជួសជួល  និងអភិវឌ្ឍន៍សម្បត្តិទាំងនោះបានយ៉ាងគត់មាត់ សមស្របតាមបទដ្ឋាននិងមានប្រសិទ្ធភាព ។

    លោកជំទាវរដ្ឋមន្ត្រីភឿង សកុណា បន្តថា : ពីឆ្នាំ២០០៩មក ប្រាសាទបន្ទាយឆ្មារទទួលការកិច្ចអភិរក្សដោយថវិកាជាតិ ថវិកាមូលនិធិអង្គរ និងថវិកាដៃគូជាតិ សបុបុរសជន និងអន្តរជាតិ។ ហើយពីឆ្នាំ២០១៧ មក ទទួលបានថវិកាពីដៃគូជាតិគឺលោកស្រីឧកញ៉ា ហេមចិត្តា ឣគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភម៉ៅ ម៉ាល័យ កែ គឹមយ៉ាន និងសប្បុរសជននានា។

    លោកជុំទាវបន្តថា :សមិទ្ធផលទាំងនេះ  មិនត្រឹមតែបានចូលរួមចំណែកលើកកម្ពស់កេរតំណែលសម្បត្តិបេតិកភ័ណ្ឌវប្បធម៍ ប្រវត្តិសាស្ត្រប៉ុណ្ណោះទេ  ប៉ុន្តែវានឹងបង្កើនការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិផងដែរ៕ដោយ៖ឃិន គន្ធា