បន្ទាយមានជ័យ៖កំពង់ទឹកនៃទីលានព្រះពន្លាជ័យប្រាសាទបារាយណ៍មេបុណ្យនៅភូមិបន្ទាយឆ្មារកើតបន្ទាយយឆ្មារស្រុកថ្មពួកខេត្តបន្ទាយមានជ័យ បិទដំណើរការជួសជុលបន្ទាប់ពីបានបញ្ចប់ការជួសជល់។
ពិធីនេះបានធ្វើកាលពីព្រឹកថ្ងៃទី០២ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតី លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកជំទាវឧកញ៉ា ហេមចិត្តា ឣគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ។
និងចូលរួមដោយឯកឧត្ដម អ៊ុ រាត្រី អភិបាល ខេត្ត បន្ទាយមានជ័យ ព្រមទាំងលោក លោកស្រីអភិបាល.អភិបាលរងខេត្ត ស្រុក ក្រុង និងមន្ទីរអង្គភាពជុំវិញខេត្ត ពលរដ្ឋ យុវជន និងមាននិមន្តព្រះសង្ឃ២៥០ អង្គ បិណ្ឌបាត្រផងដែរ ។
ឯកឧត្ដម អ៊ុ រាត្រី មាន ប្រសាសន៍ថា : សក្តានុពលបេតិកភ័ណ្ឌវប្បធម៌ជាតិក្នុងខេត្តបន្ទាយមានជ័យ មានប្រាសាទ៣២កន្លែង ទួលប្រាសាទ៤៥២កន្លែង ទួលបុរាណ ១១៧កន្លែង ទួលកប់សពបុរាណ ៩៨កន្លែង ស្ថានីយ៍កំណាយ(ផ្លូវការ) ៣កន្លែង ស្ពានបុរាណ១០កន្លែង ផ្លូវបុរាណ៦ខ្សែ ស្រះបុរាណ១២៣កន្លែង បារាយណ៍១៥កន្លែង .។
សក្តានុពលទាំងនេះបាននឹងកំពុងអភិរក្សយ៉ាងយកចិត្តទុកដាក់របស់មន្ត្រីជំនាញមន្ទូីរវប្បធម៌ អង្គការពាក់ព័ន្ធ អាជ្ញាធរដែនដីក្នុងបំណងzទុកអោយបងប្អូនប្រជាពលរដ្ឋ យុវជន កុមារនិងភ្ញៀវយល់ដឹងច្បាស់ពីតម្លៃវុសេសវិសាលនៃបេតិកភ៍ណ្ឌជាតិនិងជុំរុញអោតពួកគេចូលរួមថែរក្សា ការពារ លើកកម្ពស់មរតកកេរតំណែលរបស់បុព្វបុរសយើង។
ឯកឧត្ដម អ៊ុ រាត្រី បានបន្តថា : បន្ថែមលើនោះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះពង្រឹងមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវឧកញ៉ា ហេមចិត្តា ឣគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានរួមជាមួយមន្ត្រីជំនាញ ក្រសួងវប្បធម៌និងវិចិត្រសិល្ប:បានអភិរក្សនិងជួសជុលក្រុមតំបន់ប្រាសាទបន្ទាយឆ្មារដូចជា រោងទងប្រាសាទបន្ទាយឆ្មារប៉ែកខាងលិច ធ្វើផ្លូវស្ពានដើរក្នុងប្រាសាទបន្ទាយឆ្មារ ធ្វើកំណាយផ្លូវទឹកបុរាណក្នុងតំបន់ប្រាសាទបន្ទាយឆ្មារ ធ្វើស្ពានឈើទៅប្រាសាទបារាយណ៍មេបុណ្យ ដែលវែងថ្មើរជើងជាងគេក្នុងប្រទេស។
ធ្វើកំណាយជួសជុលកំពង់ទឹកបារាយណ៍មេបុណ្យ…ដែលចំណាយថវិកាសរុបចំនួន ៨៦៧.១៧៣ដុល្លាសរអា ។
ក្នុងនោះចំណាយលើសម្ភារ:ជួសជុលចំនួន៤៣.០០៣ដុល្លាសរអា ចំណាយលើកម្លាំងពលកម្ម អស់ចំនួន ៤៥៤.១៧០ដុល្លាសរអា ។
ឯកឧត្ដម អ៊ុ រាត្រី បានបន្តថា : សរុបស្នាដៃនិងសមិទ្ធផលរបស់លោកបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន និងលោកស្រីឧកញ៉ាហេមចិត្តា ឣគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន នៅបន្ទាយឆ្មារនិងនៅទូទាំងខេត្តបន្ទាយុមានជ័យក្នុងរយ:ពេលចុងក្រោយនេះ រួមមាន : ១-ជួសជុលរោងទងប្រាសាទបន្ទាយឆ្មារ ខាងលិចឈៀងខាងត្បូង ២-ជួសជុលរានហាលខាងកើតប្រាសាទបន្ទាយឆ្មារ ។៣-ជួសជុលរោងទងប្រាសាទបន្ទាយឆ្មារ ខាងលិចឈៀងខាងជើង ។៤-ជួសជុលព្រះពន្លាបារាយណ៍មេបុណ្យ ៥-ជួសជុលស្ពានភ្ជាប់និស្ស័យបារាយណ៍មេបុណ្យ .៦-សាងសង់ស្ពានឈើក្នុងប្រាសាទបន្ទាយឆ្មារសម្រាប់ភ្គៀវដើរទស្សនា ។៧-រៀបចំរមណីយដ្ឋានអាងជើងគ្រុស។៨-ស្ពានចំនួន១០កន្លែង ។៩-ផ្លូវចំនួន៣០ខ្សែ ។១០-សាងសង់សាលាឆាន់ចំនួន១០ខ្នង ។១១-សាងសង់សាលារៀន១០ខ្នង ។១២-សាងសង់មណ្ឌលសុខភាព១២ខ្នង ។និងជួសជុលវត្តចំនួន៦ខ្នងនិង សាងសង់វត្តថ្មីចំនួន១២ខ្នង ។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍អបអរ គោរពកោតសរសើរនិងថ្លែងអំណរគុណដល់មន្ត្រីអាជ្ញាធរមានសមត្ថកិច្ច អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសលោកឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះពង្រឹងមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកស្រីឧកញ៉ា ហេមចិត្តា ឣគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ដែលបាននិងបន្តខិតខំអភិរក្សសម្បត្តិបេតិកភ័ណ្ឌវប្បធម៍ក្នុងខេត្ត។ហើយបានចំណាយកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ជួសជួល និងអភិវឌ្ឍន៍សម្បត្តិទាំងនោះបានយ៉ាងគត់មាត់ សមស្របតាមបទដ្ឋាននិងមានប្រសិទ្ធភាព ។
លោកជំទាវរដ្ឋមន្ត្រីភឿង សកុណា បន្តថា : ពីឆ្នាំ២០០៩មក ប្រាសាទបន្ទាយឆ្មារទទួលការកិច្ចអភិរក្សដោយថវិកាជាតិ ថវិកាមូលនិធិអង្គរ និងថវិកាដៃគូជាតិ សបុបុរសជន និងអន្តរជាតិ។ ហើយពីឆ្នាំ២០១៧ មក ទទួលបានថវិកាពីដៃគូជាតិគឺលោកស្រីឧកញ៉ា ហេមចិត្តា ឣគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភម៉ៅ ម៉ាល័យ កែ គឹមយ៉ាន និងសប្បុរសជននានា។
លោកជុំទាវបន្តថា :សមិទ្ធផលទាំងនេះ មិនត្រឹមតែបានចូលរួមចំណែកលើកកម្ពស់កេរតំណែលសម្បត្តិបេតិកភ័ណ្ឌវប្បធម៍ ប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែវានឹងបង្កើនការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិផងដែរ៕ដោយ៖ឃិន គន្ធា





































