(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០២ ខែឆ្នូ ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានដឹកនាំអភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព ជំនាញ កងកម្លាំង ប្រដាប់ អាវុធ ទាំង ៣ និងអាជ្ញាធរពាក់ព័ន្ធ អញ្ជើញចូលរួមចុះត្រួតពិនិត្យស្ថានភាពដីនៅតំបន់ពីរ ស្ថិតនៅភូមិប្រគាប ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ចុះត្រួតពិនិត្យបន្ថែមទៀត និងណែនាំបន្តដល់បងប្អូនប្រជាកសិករដែលអាស្រ័យផលលើដីតំបន់ពីរគឺស្រ័យផលធម្មតា។ ដើម្បីជួយដោះស្រាយដល់បងប្អូនប្រជាពលរដ្ឋ ក្នុងនោះសម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់មួយ ឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ និង អភិបាលខេត្ត ត្រូវធ្វើការទប់ស្កាត់ និងបង្រ្កាបជាបន្ទាន់ចំពោះការលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅ តំបន់ បឹងទន្លេសាបកន្លងទៅថ្មីៗនេះ។
ឯកឧត្តមក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋក៏ដូចអាជ្ញាធរមូលដ្ឋានត្រូវតែជួយការពារទប់ស្កាត់ការទន្ទ្រានទៅលើដីដែលអាស្រ័យផល សូមខិតខំជួយការពារឲ្យបានគង់វង្ស។ ក្នុងនោះផងដែរប្រសិនបើជនខិលខូចនៅតែបន្តការឈូសឆាយមិនស្ដាប់តាមការណែនាំទេក្រុមការងារនឹងចុះទៅដល់គោលដៅដើម្បីអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់បំផុត។





































