កិច្ចប្រជុំត្រួតពិនិត្យការងារប្រុងប្រៀបឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ -សង្កាត់នៅឆ្នាំ ២០២២

ខេត្តកំពង់ធំ៖ឯកឧត្ដមសោម ស៊ុន សមាជិកអចិន្ដ្រៃយ៍គណបក្សខេត្ត អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានស្រុកស្ទោង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋាន ឃុំ បន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ បានបើកកិច្ចប្រជុំ ជីវភាពបក្សប្រចាំខែ និងត្រួតពិនិត្យការអនុវត្តការងារ តាមប្រតិទិន ត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០២២។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងបរិវេណវត្តពោធិ៍រោង ដោយមានសមាសភាពចូលរួម ពីគណៈកម្មការគណបក្សឃុំសាខាបក្សភូមិ ប្រធានអនុប្រធានក្រុមការងារចុះជួយមូលដ្ឋាន ភូមិទាំង១៥។

លោកសូត្រ អ៊ុល និងលោកទិញ វឿន ប្រធាននិងអនុប្រធានគណបក្សឃុំ បានរាយការណ៍ថា សភាពការណ៍ ទនៅក្នុងឃុំ និងស្ថានភាពគ្រប់គ្រង បច្ចុប្បន្នសមាជិកគណបក្សក្រោយការពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០២១ គឺមានបញ្ហាប្រឈមមួយចំនួន ដែលត្រូវរួមគ្នាដោះស្រាយជូនប្រជាជន ដូចជាកការជួសជុលផ្លូវ ធ្វើដំណើរដែលខូចខាត ក្នុងរដូវវស្សាកន្លងមក ដោះស្រាយជីវភាពលំបាកខ្វះខាត ជូនបងប្អូនប្រជាពលរដ្ឋ ដែល រងផលប៉ះពាល់ខូចខាតស្រូវ ដោយសារគ្រោះរាំងស្ងួត និងជំនន់ទឹកភ្លៀងនៅបណ្ដាភូមិមួយចំនួនផងដែរ ។

ឯកឧត្ដម សោម ស៊ុន កោតសរសើរថ្នាក់ដឹកនាំគណបក្សឃុំ សាខាបក្សភូមិ និងក្រុមការងារ ទាំងអស់គ្នា ដែលបាន ខិតខំប្រឹងប្រែងបំពេញភារកិច្ច ដោយការសាមគ្គីភាព សហការគ្នាបានល្អ និងបានលះបង់ថវិកា និង សម្ភារៈ ផ្ទាល់ខ្លួន ចូលរួមចំណែកក្នុងការដោះស្រាយការ លំបាក ខ្វះខាតជូនដល់ប្រជាពលរដ្ឋ និងសមាជិកគណបក្សយើងបានល្អប្រសើរ ។

 

និងបានប្រគល់ភារកិច្ច ដល់ក្រុមការងារនិងថ្នាក់ដឹកនាំ គណបក្សឃុំ សាខាបក្សភូមិ ទី១ ធ្វើអំពើល្អដើម្បីបម្រើប្រជាជន និងដោះស្រាយបញ្ហាប្រឈមនានា ដើម្បីប្រជាជន ទី២ គ្រប់គ្រងពង្រឹងសមាជិកបក្សចាស់និង កសាងពង្រីកសមាជិកបក្សថ្មី ក្នុងចំណោមប្រជាពលរដ្ឋដែលមាន ឈ្មោះក្នុងបញ្ជីបោះ ឆ្នោតថ្មី ឲ្យបានជាង ៦៨% តាមផែនការ។ ទី៣ ត្រួតពិនិត្យអនុវត្តន៍តាមប្រតិទិនការងារ និងឯកសារផ្សេងៗ ឲ្យមានគ្រប់គ្រាន់សម្រាប់ បម្រើឲ្យការបោះឆ្នោត ទី៤ សាមគ្គីភាពសហការគ្នាល្អក្នុងការបំពេញភារកិច្ច ដោយស្មារតីទទួលខុសត្រូវខ្ពស់ចំពោះមុខបក្ស ដើម្បីឈានទៅដណ្ដើមយកជ័យជម្នះក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំនៅ ឆ្នាំ ២០២២ ខាងមុខនេះបន្តទៀត។ដោយ ប៊ុន រដ្ឋា