ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋក្រីក្រចំនួន០២គ្រួសារ នៅភូមិតាឡែកចាស់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានទទួលអំណោយស្បៀងអាហារ ថវិកានិងសម្ភារៈប្រើប្រាស់របស់ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ត្រូវបានមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បន្ទាប់ពី អាជ្ញាធរនិងប្រប្រជាពលរដ្ឋ បានសំណូមពរ ឲ្យជួយដោះស្រាយការលំបាកខ្វះខាត ដល់គ្រួសារទីទ័ល់ក្រ២គ្រួសារនេះ ខណៈបច្ចុប្បន្ន កំពុងរស់នៅក្នុងខ្ទម គ្មានដំបូល គ្មានជញ្ជាំង ក៏បានដឹកនាំសហការីនាំយកនូវអំណោយស្បៀងអាហារ ថវិកា រួមទាំងសម្ភារៈប្រើប្រាស់ នៅល្ងាចថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១។
លោក សុត ម៉ៅ និងភរិយាឈ្មោះ ចុង ណាក់ មានកូនតូចៗនៅក្នុងបន្ទុកចំនួន៦ នាក់ ដែលត្រូវឪពុក.ម្ដាយ ដែលមានជីវភាពក្រីក្រ ឲ្យបែកចេញពីគ្រួសារទៅកសាងជីវភាពថ្មី នៅលើដីស្រែក្រោយផ្ទះគាត់ ដែលមានទំហំ២០០ម៉ែត្រការ៉េ តែបច្ចុប្បន្នគាត់គ្មានលទ្ធភាពក្នុងការសាងសង់ ផ្ទះសម្រាប់ស្នាក់នៅបានឡើយ ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខ ទុក្ខពីសំណាក់ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលលោកទាំងពីរ គិតគូរព្រួយបារម្ភពីសុខទុក្ខ និងជីវភាពរស់នៅបងប្អូនអតីតយុទ្ធជន ក៏ដូចជាប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង និងផ្តាំផ្ញើដល់មេបញ្ជាការគ្រប់កងឯកភាព និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ជួយមើលថែទាំពី ជីវភាពរស់នៅ ដើម្បីធ្វើការដោះស្រាយការលំបាកខ្វះខាតជូនពួកគាត់បានទាន់ពេលវេលា ។
គ្រួសារកូននិង ឪពុកម្ដាយ បានទទួលអំណោយអង្ករ១៥០គីឡូក្រាម.មីជាតិបីកេស.ទឹកត្រីទឹកស៊ីអ៊ីវពីរយួរ.ត្រីខកំប៉ុងពីរយួរ .មុង.ភួយ អាវរងានិងថវិកាមួយចំនួនផងដែរ លោកយាយ លោកតា និងក្រុមគ្រួសារប្រជាពលរដ្ឋទីទ័លក្រទាំងពីរគ្រួសារ មានសេចក្ដីត្រេតអរ រកអ្វីមកប្រៀបផ្ទឹមពុំបាន ចំពោះឯកឧត្តម ហ៊ុន ម៉ាណែត និងលោក ជំទាវ ពេជ ព្រមទាំងក្រុមការងារនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សូមបានប្រកបតែសេចក្តីសុខ និងសំណាងល្អ។
ដោយ ប៊ុន រដ្ឋា







































