ខេត្តស្វាយរៀង៖ឯកឧត្តមដួង តារា ជំនួយការផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននិងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីនិងលោកសោម សុធា អគ្គនាយកគម្រោងអចនព្រទ្យ ភូមិមរតក ក្រុងស្វាយរៀង នៅព្រឹកថ្ងៃទី១២ខែធ្នូឆ្នាំ២០២១បានចូលរួមក្នុងពិធីចែកអំណោយដល់ប្រជាពលរដ្ឋចំនួន២០០គ្រួសារមកពី ១០ភូមិ នៅសង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ពិធីនេះមានការចូលរួមពីលោកសុខ រស់ អភិបាលរងខេត្តស្វាយរៀង លោកអភិបាលក្រុង អាជ្ញាធរដែនដីប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
លោកសោម សុធាអគ្គនាយកគម្រោងភូមិមរតក បានថ្លែងអំណរគុណចំពោះលោកដួង តារាជំនួយការផ្ទាល់សម្ដេចតេជោហ៊ុន សែនដែលបានឆ្លៀតពេលដ៏មានតម្លៃ មកចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រនៅសង្កាត់ចេក ក្រុងស្វាយរៀង នាថ្ងៃនេះហើយទាំងនេះ បានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ចំពោជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងបរិបទជំងឺកូវីដ-១៩ រាលដាលនៅក្នុងសហគមន៍។
លោកសោម សុធាបានបញ្ជាក់ថាគម្រោងអនទ្រព្យភូមិមរតកមិនត្រឹមតែ ធ្វើការវិនិយោគ ទៅលើវិស័យអចនទ្រព្យប៉ុណ្ណោះទេ តែក៏បាន ចូលរួមនៅក្នុងការងារសង្គម ដូចជាបានស្ថាបនាផ្លូវនិងផ្ដល់អំណោយដល់ប្រជាពលរដ្ឋជាហូរហែរប្រមាណជាង៥០០គ្រួសារផងដែរ។ហើយនៅពេលខាងមុខនេះគម្រោងនិងពង្រីកទីតាំងបន្ថែមទៀតនៅស្រុកស្វាយជ្រំដែលមានដីជាង១០០ហិកតា ដើម្បីចូលរួមអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរដែនដី បង្កើតបានជាតំបន់អាជីវកម្មផ្សេងៗ និងធ្វើឲ្យតំបន់ខាងលិចក្រុងស្វាយរៀង អោយក្លាយទៅជាតំបន់រស់នៅមួយ ដែលមានភាពអ៊ូអរ ស៊ីវល័យ ទាក់ទាញនិងមានដី ផ្ទះ តូបផ្សារ តម្លៃសមរម្យ។
លោកបានបន្តថាក្នុងការអភិវឌ្ឍគម្រោងអចនទ្រព្យភូមិមរតកក៏មិនភ្លេចអំពីវប្បធម៌ អរិយធម៌ សាសនានោះដែរ ដោយនៅក្នុងគម្រោងគឺមានអ្នកតាទួលសង្កែ ដែលរដ្ឋបាលខេត្តចាត់ទុកជាមរតកវប្បធម៌ជាតិមួយ ដ៏សំខាន់ហើយបានអភិវឌ្ឍនិងអភិរក្សទុកជាកន្លែងទីសក្ការៈគោរពបូជារបស់ប្រជាពលរដ្ឋទូទៅផងដែរ។
ឯកឧត្តមដួង តារាបានថ្លែងអំណរគុណដល់គម្រោងអចនទ្រព្យភូមិមរតកដែលបានរៀបចំឲ្យមានកម្មវិធីចែកអំណោយនេះឡើង ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលគិតគូរអំពីសុខទុក្ខជីវភាព របស់ប្រជាពលរដ្ឋក្នុងអំឡុងពេលជំងឺកូវីដ-១៩ រាលដាលនៅក្នុងសហគមន៍។
ឯកឧត្តមដួង ដារា ថ្លែងថាកត្តាដែលអាចវិនិយោគទៅលើវិស័យផ្សេងៗបាន ដោយសារប្រទេសជាតិយើងមានសុខសន្តិភាពពេញ លេញ សន្តិភាពនេះមិនអាចកើតឡើងដោយឯកឯងបាននោទេ បើគ្មានសម្ដេចតេជោហ៊ុន សែនជាអ្នកដឹកនាំដ៏ឆ្នើមនិងឈ្លាសវៃក្នុងការស្វែងរកសន្តិភាពជូនជាតិមាតុភូមិ ហើយបានប្រែក្លាយប្រទេសពីចំណុចសូន្យឲ្យមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ។
ឯកឧត្តមបានបញ្ជាក់ថាសម្តេចតេជោហ៊ុន សែនមិនត្រឹមតែបានរំដោះប្រជាពលរដ្ឋឲ្យ រួចផុតពីរបបប្រល័យពជសាសន៍ប៉ុលពត ប៉ុណ្ណោះទេ តែក្នុងកាលៈទេសៈពេលនេះសម្ដេចបានសង្គ្រោះជីវិតប្រជាពលរដ្ឋកម្ពុជាយើងឲ្យរួចផុតពីជំងឺរាតត្បាតកូវីដ-១៩តាមរយៈការគ្រប់គ្រងស្ថានការណ៍បានល្អនិងជំរុញឲ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នាអនុវត្តវិធានការ ៣កុំនិង៣ការពារ បានខ្ជាប់ខ្ជួន ថែមទាំងបើកដំណើរប្រទេសឡើងវិញលើគ្រប់វិស័យផងដែរ។
ឯកឧត្តមដួង តារាបានបញ្ជាក់ថាក្នុងនាមលោកជាក្រុមការងាររបស់សម្ដេច សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រកាសគាំទ្រ លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគតដោយស្មោះអស់ពីដួងចិត្ត ហើយក៏ជឿជាក់ថាប្រជាពលរដ្ឋទាំងអស់នៅខេត្តស្វាយរៀងក៏គាំទ្រដូចជារូបលោកផងដែរ។
ឯកឧត្តមបានបន្តថាឯកឧត្តម ហ៊ុន ម៉ាណែត គឺជាយុវជន និងជាឥស្សរជនថ្នាក់ដឹកនាំខ្មែរដ៏ឆ្នើមមួយរូបរបស់កម្ពុជា ពោរពេញដោយសមត្ថភាព និងទេពកោសល្យខ្ពស់ ព្រមទាំងមានគុណធម៌ និងសីលធម៌ដ៏ល្អ ដែលទទួលបានការកោតសរសើរ, ការគោរព និងការស្រឡាញ់ពីសំណាក់ប្រជាជនទូទៅ, មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ហើយបាន និងកំពុងរួមចំណែកដឹកនាំ និងចូលរួមយ៉ាងសកម្មក្នុងបេសកកម្មដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។
សូមបញ្ជាក់ថាអំណោយដែលគម្រោងអចនទ្រព្យភូមិមរតកបានរៀបចំចែកជូនប្រជាពលរដ្ឋ ក្នុង១គ្រួសារទទួលបានគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួន បន្ថែមលើសពីនេះ លោកសោម សុធាអគ្គនាយកគម្រោងអចនទ្រព្យភូមិមរតក ក៏បានឧបត្ថម្ភដីឡូតិ៍ ជំហានដំបូងចំនួន ១០ឡូតិ៍ដល់លោកដួង តារាជំនួយការផ្ទាល់សម្ដេចតេជោហ៊ុន សែនដើម្បីចែកជូនបន្ត ដល់ពលរដ្ឋខ្វះខាត និងក្រុមការងារដែលបានតស៊ូក្នុងការយកព័ត៌មាននិងកងការពារសម្តេចជាច្រើនឆ្នាំផងដែរ៕គឹមសេង







































