បន្ទាយមានជ័យ៖គណៈកម្មាការអាចារ្យ និងពុទ្ធបរិស័ទ្ធនៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបានមូលមតិ រៀបចំពិធី បញ្ចុះបឋមសិលា សុំម្ចាស់ទឹកម្ចាស់ដី សាងសង មហាកុដ្ឋិ ចំនួន៤ខ្នង និងសមិទ្ធផលមួយចំនួនទៀត នៅក្នងវត្តរតនារាម (ហៅវត្តផ្សារកណ្ដាល) កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២១ បន្ទាប់ពីរោគរាត្បាត ជម្ងឺកូវី១៩ បានស្ងប់។
ពិធីបញ្ចុះបឋមសិលា សាងសង មហាកុដ្ឋិ ចំនួន៤ ខ្នងនិងសមិទ្ធផលមួយចំនួនទៀត នៅក្នងវត្តរតនារាមនេះ មានការអញ្ជេីញចូលរួមពីសំណាក់លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ព្រះសិរីរក្ខិតវង្ស តែម ម៉ាច ព្រះចៅអធិកាវត្តរតនារាម(ផ្សាកណ្ដាល) និងជាព្រះរាជាគណះថ្នាក់កិតិយស និងជាទីប្រឹក្សាសម្ដេចព្រះមហាសង្ឃរាជាធិបតី ទេព វង្សសម្ដេចសង្ឃរាជមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា គណះកម្មាការអាចារ្យវត្ត និងពុទ្ធបរិស័ទ្ធចូលរួម។
លោកអាចារ្យ ប្រាក់ សុភ៍ត អនុប្រធានមន្ទូីរធម្មការនិងកិច្ចការសាសនាខេត្តបន្ទាយមានជ័យបានរៀបចំពិធីបែបសសនាដោយមានគ្រឿងសាការះ ក្នុងពិធីបួងសួងក្រុងពលី ថ្វាយគ្រឿងសការះដល់ពពួកទេវតា ដើម្បីសុំសេចក្ដីសុខសប្បាយក្នុងពេលសាងសង ព្រមទាំងអមដោយបទភ្លេងពិណពាទ្យពិរោះរណ្ដំចិត្ត
ព្រះសិរីរក្ខិតវង្ស តែម ម៉ាច ព្រះចៅអធិកាវត្តរតនារាម(ផ្សាកណ្ដាល) មានសង្ឃដីការថា៖ ដោយបានចាចូលរួមពីអាជ្ញាធម៏គ្រប់ជាន់ថ្នាក់ ពិសេសរដ្ឋបាលក្រុងប៉ោយប៉ែតរួមទាំងពុទ្ធបរិស័ទ្ធ ផងនោះ កុដិចស់ទ្រុឌទ្រោម លិចទឹកក្នុងរដូវវស្សា ត្រូវបានរុះរើចេញ ចាក់ដីបំពេញទីធ្លា ព្រមទាំងរៀបចំពិធី បញ្ចុះបឋមសិលា សុំម្ចាស់ទឹកម្ចាស់ដី សាងសង មហាកុដិនាពេលនេះ។
ព្រះសិរីរក្ខិតវង្ស តែម ម៉ាច មានសង្ឃដីការបន្តថា៖ ក្រៅពីមហាកុដិ ក្នុងទីធ្លាវត្តក៍មានការក៍សាងបន្ថែមនូវ ពុទ្ធករបឋមសិក្សា (សាលាបាលី)មានទំហំ ២០ម៉ែត្រគុណនិង ១២ម៉ែត្រកំពស់៣ជាន់ របងក្បាច់កងចក្រជុំវិញវត្តប្រវែង៤០០ម៉ែត្រ ស្រះមុជ្ជលិន ទីបច្ឆា ផ្លូវបេតុង១៧០ម៉ែត្រគុណនិង៨ម៉ែត្រ ចាក់ដីបន្ថែមក្នុងទីធ្លាវត្ត ក៍សាងក្លោងទ្វទាំង៤ទិស និងព្រះពុទ្ធរូប៥ប្រះអង្គ និងសមិទ្ធផលសាសនាជាច្រើនទៀត។
ព្រះចៅអធិកា បានផ្សព្វផ្សាយនិងបិណ្ឌបាតដល់ ញាតិញោមពុទ្ធបរិស័ទ្ធទាំងក្នុងនិងក្រៅប្រទេសគ្រប់ៗរូបចូលរួមចាប់មគ្គផលតម្កល់ក្នុងព្រះពុុទ្ធសាសនាទៅតាមសទ្ធាជ្រះថ្លារៀងៗខ្លួន។
លោកង៉ោ ម៉េងជ្រួន អភិបាលរងខេត្តមានប្រសាសន៍ដែរថា៖ ស្របតាមការអភិវឌ្ឍន៍រីកចម្រើនប្រទេសជាតិ វិស័យពុទ្ធចក្រក៍ដូចជាអាណាចក្រ ត្រូវបាននិងកំពុងអភិវឌ្ឍន៍ ពិសេសពិធី បញ្ចុះបឋមសិលា សុំម្ចាស់ទឹកម្ចាស់ដី សាងសង មហាកុដ្ឋិ និងសមិទ្ធផលជាច្រើនទៀតក្នុងវត្តរតនារាម(ផ្សាកណ្ដាល) អាចប្រែក្លាយជារម្មណីដ្ឋានបែបសាសនា និងជាថ្នាលបណ្ដុះពុទ្ធិដល់ នេនគ្រប់ព្រះអង្គដែលបានចូលមកសិក្សាព្រះធម៏ក្នុងទីអារាម១នេះ៕ដោយ៖ឃិន គន្ធា





































