កំពង់ចាម : ក្នុង ពិធី បិទ មហា ព្រឹត្តិការណ៍ ប្រកួត បាល់ទាត់ ដណ្ដើម ពាន រង្វាន់ VIND សន្តិភាព ឆ្នាំ ២០២១ (រដូវ កាល ទី១) នៅស្រុកស្ទឹងត្រង់ នារសៀលថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២១ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ក្រុម កីឡាករ និមួយៗ ពិត ជា មាន ការ រីកចម្រើន លេងបាន ល្អ ទោះជា យ៉ាង នេះ ក្តី ត្រូវ ខិតខំ ធ្វើការ ហ្វឹកហាត់ បន្ថែម ទៀត ដើម្បី ត្រៀមខ្លួន ចូលរួម ប្រកួត កីឡា អូឡាំពិក ឆ្នាំ ២០២៣ខាងមុខ នេះ ខណៈ កីឡា នាំមក នូវសុខភាព ល្អ ផងដែរ ។
ឯកឧត្តមអភិបាលខេត្ត បាន ថ្លែងថា នេះ ជា លេីក ទី ១ហើយ ដែល ខេត្តយើង មាន រៀបចំ ពិធី ប្រកួត កីឡា ហើយ ក៏ មាន ការ ជួបជុំ គ្នា ច្រើន បន្ទាប់ពី រង វិបត្តិ ដោយ កូវីដ១៩ មួយ រយៈពេល អ្វី ដែល យើង ជួបជុំ គ្នា សប្បាយរីករាយ ទៅបាននេះ គឺ ដោយសារតែ ប្រមុខ រាជរដ្ឋាភិបាល កម្ពុជា សម្តេច តេជោ ហ៊ុន សែន លោក បាន ខ្នះខ្នែង ក្នុង ការ បញ្ជាទិញយកវ៉ាក់សាំង ការពារ ជំងឺ កូវីដ -១៩ ចាក់ ជូន ប្រជាពលរដ្ឋ យើង ស្រោចស្រព ពេញផ្ទៃ ប្រទេស ដោយ មិន ខ្វះ ចន្លោះ ឡេីយ ។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បាន អំពាវនាវ ដល់ បងប្អូន ប្រជាពលរដ្ឋ ឲ្យ ចូលរួម ជាមួយ រាជរដ្ឋាភិបាល ដេីម្បី ទប់ស្កាត់ ការ ឆ្លង រីករាល ដាល នៃ ជំងឺ កូវីដ -១៩ ជាពិសេស ត្រូវ រួប រួមគ្នា ថែរក្សា សុខសន្តិភាព ឲ្យ បាន គង់វង្ស យូរអង្វែង ដេីម្បី បន្ត ការ អភិវឌ្ឍន៍ ឲ្យកាន់តែ រីកចម្រើន ទៅមុខទៀត ព្រោះថាមាន សន្តិភាព ទេីប មាន ការ អភិវឌ្ឍន៍ ។
ក្នុង ពិធី នេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បាន ប្រគល់ ពានរង្វាន់ ចំណាត់ ថ្នាក់ លេខ ១ នូវ ថវិកា ចំនួន ២០លានរៀល ជូន ក្រុម កីឡា ករ អធិរាជ ស កំពង់ទ្រាស ខេត្តត្បូងឃ្មុំ ពានរង្វាន់ ចំណាត់ ថ្នាក់ លេខ ២ ថវិកា ១២លានរៀល ជូន ក្រុមកីឡាករ ព្រាប ស ពាមជីលាំង ខេត្តត្បូងឃ្មុំ ពានរង្វាន់ ចំណាត់ ថ្នាក់ លេខ ៣ ថវិកា ៦ លានរៀល ជូនក្រុម កីឡាករ យុវជន ស ស យ ក ខេត្តកំពង់ចាម និងចំណាត់ ថ្នាក់ លេខ ៤ ថវិកា ២លានរៀល ជូន ក្រុមកីឡាករ ពពកខៀវ ភូមិ សយ ក្នុងនោះ ចំណាត់ ថ្នាក់ វ័យ ចំណាស់ មាន ពីរថ្នាក់ លេខ ១ ថវិកា ១លានរៀល និងលេខ២ ថវិកា ៥០ម៉ឺនរៀល ព្រមទាំង រង្វាន់ លើកទឹកចិត្ត ថវិកា មួយចំនួន សម្លៀកបំពាក់ និង សំភារ កីឡា ជូន ដល់ ក្រុម កីឡាករ ទាំង ១៦ ក្រុម ដែលមកពីខេត្តត្បូងឃ្មុំ ក្រចេះ រតនៈ គិរី និងខេត្ត កំពង់ចាម ផងដែរ ៕





































