(កំពង់ធំ)៖លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភានិងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំផ្តល់អំណោយដល់ចាស់ជរាចំនួន២០គ្រួសារនៅភូមិមហរ៍ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំថ្ងៃទី១២ ខែ ធ្នូ ឆ្នាំ ២០២១ ។
លោកជំទាវ ឃួន ឃុនឌី បានមានប្រសាសន៍សាកសួរសុខទុក្ខពីប្រមុខថ្នាក់ដឹកនាំជូនចំពោះលោកយាយលោកតា ដោយក្តីនឹករលឹកនិងអាណិតអាសូរបំផុតដែលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់តែងតែគិតគូពីជីវភាពរស់នៅរបស់លោកយាយលោកតាក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ពិសេសគឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។
លោកជំទាវបានបន្តថាការផ្តល់ស្បៀងអាហារនិងសម្ភារៈប្រើប្រាស់ថ្ងៃនេះគឺមិនបានបែងចែកវណ្ណៈពណ៍សម្បុរ ឬប្រកាន់បក្សនយោបាយអ្វីឡើយគឺផ្តល់ជូនគ្រួសារជួបការលំបាកពិតប្រាកដជាក់ស្តែង ទោះបីការផ្តល់ជាអំណោយមនុស្សធម៍ថ្ងៃនេះមានតិចតួចមិនបានជួយដល់បងប្អូនយូរអង្វែងក៏ដោយប៉ុន្តែវាអាចជួយដោះស្រាយបងប្អូននៅពេលលំបាកបានមួយគ្រាដែរ។
លោកជំទាវបានផ្តាំផ្ញើដល់លោកយាយលោកតាសូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ទៅលើផ្នែកអនាម័យ ដូចការបរិភោគសាច់ឆៅ បន្លែឆៅ ទឹកឆៅដែលបណ្តាលអោយមានការរាគរុះបង្កជាជម្ងឺឆ្លងផ្សេងៗ ធ្វើអោយប៉ះពាលដល់សុខភាពដោយផឹកស្អាត ហូបស្អាត រស់នៅស្អាត ។ បន្ថែមពីនេះទៀតលោកជំទាវបានណែនាំឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវរាយការទៅអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុតនៅពេលមានបញ្ហាដើម្បីជួយបងប្អូនទាន់ពេលវាលាផងដែរ។
អំណោយដែលចែកជូននាពេលនោះក្នុង១គ្រួសារៗ រួមមាន អង្ករ២៥គីឡូក្រាម, មី១កេស, ភួយ១ ក្រមា ១ និងថវិកា៣ម៉ឺនរៀល ។







































