​​ពិធី​ប្រកាស ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង បំពាក់​ឋានន្តរសក្តិ ដល់​មន្ត្រី​នគរបាលជាតិ​ចំនួន ១៩៦ នាក់

0

ខេត្តកំពង់ឆ្នាំង ​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៤​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​ប្រារព្វ​ពិធី​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង​និង​បំពាក់​ឋានន្តរសក្តិ​ជូន​ដល់​មន្ត្រីនគរបាល​ចំនួន ១៩៦​នាក់ ក្រោម​អធិបតីភាព លោក ប្រាក់ វុ​ឌ្ឃី ស្នងការ​នគរបាល​ខេត្ត និង​ស្នងការ​ង​ខេត្ត​។​ ​ដោយបាន​ការយកចិត្ត​ទុកដាក់​របស់​ក្រសួងមហាផ្ទៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ក្នុងការ​លើកទឹកចិត្ត​ដល់​កងកម្លាំង​ដែល​បាន​ខិតខំ​បំពេញ តួនាទី រក្សា​សន្តិសុខ សុវត្ថិភាព និង ការអនុវត្តន៍​គោលនយោបាយ​ភូមិ​ឃុំ មាន​សុ​វត្ត​ភាព បានល្អ​ប្រសើរ​។​IMG-20140826-WA0001

​ក្រោយពី​លោក​វរសេនីយ៍ទោ​សោម វាសនា​នាយការិយាល័យ​បុគ្គលិក​អាន​សេចក្តីសំរេច​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល ជាតិ​ស្តីពី​ការផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង និង​តម្លើង​ឋានន្តរសក្តិ មន្ត្រី​នគរបាលជាតិ​ដែលមាន​ចំនួន ១៩៦​នាក់​រួចមក ពិធី​បំពាក់​ឋានន្តរសក្តិ​ជូន​ដល់​មន្ត្រីនគរបាល​មាន​:​ថ្នាក់​អនុសេនីយ៍ឯក​ចំនួន ៧៥​នាក់​ថ្នាក់​អនុសេនីយ៍ទោ​ចំនួន ៨៤​នាក់​ថ្នាក់​អនុសេនីយ៍ត្រី​ចំនួន ០៩​នាក់​ថ្នាក់​ព្រិន្ទបាលឯក​ចំនួន ៣៤​នាក់​ថ្នាក់​ព្រិន្ទបាលទោ​ចំនួន ០៤​នាក់​។​ ​IMG-20140826-WA0002

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ប្រាក់ វុ​ឌ្ឃី ស្នងការ​ខេត្ត​បានធ្វើការ​ផ្តាំផ្ញើរ​ដល់​មន្ត្រីនគរបាល ដែល​ទើប​ ​បាន​ផ្ទេរ​មុខតំណែង និង តំឡើង​ឋានន្តរសក្តិ​ថ្មី សុំ​អនុវត្ត​ឲ្យ​បាន​តាម​ការប្តេជ្ញាចិត្ត​ដែល​តំណាង​របស់​អស់លោក លោកស្រី ធ្វើការ​ប្តេជ្ញាចិត្ត ពេលនេះ​សក្តិ​ថ្មី មុខតំណែង​ថ្មី ដូច្នេះ​អស់លោក​លោកស្រី​ត្រូវខិតខំ​រៀនសូត្រ​មុខជំនាញ​បន្ថែម​និង​ពង្រឹង​វិន័យ​តាម​តាម​បទ​វិន័យ​០០៦ របស់​កងកម្លាំង​នគរបាលជាតិ ត្រូវមាន​អាកប្បកិរិយា សុភាពរាបសារ​ស្លូតបូត​ទន់ភ្លន់​ត្រូវ​ផ្លាស់ប្តូ​ឥរិយាបទ​ពី​ការបង្គាប់បញ្ជា​មក​ធ្វើជា​សេវា​ជូន​ប្រជាពលរដ្ឋ​ធ្វើជា​គំរូ​ល្អ​ដល់​ថ្នាក់ក្រោម​ដោយ​អនុវត្តន៍​IMG-20140826-WA0006

ឲ្យ​បាន​នូវ​ពាក្យ ស្លោក​នគរបាលជាតិ​ត្រូវតែ​ស្មោះត្រង់​ចំពោះ​ជាតិ​មាតុភូមិ​មាន​វិន័យ​ថ្លៃថ្នូរ​បង្ហាញ​នូវ​ភាព​ក្លៀវក្លា​ក្នុង​ស្មារតី​ចូលរួម​អនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋ​ភិ​បាល​ក្រោម​ការដឹកនាំ​ដ៍​ឈ្លាសវៃ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​លោកស្នងការ​ខេត្ត​បាន​មានប្រសាសន៍​បន្ថែមថា ខ្ញុំ​សូម​សំណូមពរ ឲ្យ​អស់លោក​លោកស្រី​ ​ខិតខំ​ធ្វើ​អ្វី​គ្រប់យ៉ាង ដើម្បី​ប្រជាពលរដ្ឋ ធ្វើ​តែ​អំពើ​ល្អជា​មួយ​ប្រជាពលរដ្ឋ​ឆ្លើយតប​រាល់​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់រហ័ស​តាម​ដែល​អាចធ្វើ​ទៅបាន​ករណី​ដោះស្រាយ​ពុំបាន​ត្រូវ​រាយការណ៍ សុំ​គោលការណ៍​ជាបន្ទាន់​។ ថ្លាង​ទូច 11​ ​មន្ត្រី​ធនធានទឹក​និង​ឧតុនិយម យក​ម៉ាស៊ីនបូមទឹក ជួយសង្គ្រោះ​ស្រូវ​កសិក​៣៨​ហិកតា ​។