​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​៨៩​គ្រួសារ​ផុត​ពូជ ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល នៅ​ជ្រោយ​ហ្គា​ហ្សា​

0

​យ៉ាងហោចណាស់​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន ៨៩​គ្រួសារ​នៅ​ជ្រោយ​ហ្គា​ហ្សា​ត្រូវបាន កម្លាំង​ទាហាន​អ៊ីស្រាអែល​វាយប្រហារ បណ្ដាលឱ្យ​ស្លាប់​ទាំង​គ្រួសារ​តែម្ដង ។ ក្រសួងសុខាភិបាល​ប៉ា​ឡេ​ស្ទី​ន​បានឱ្យដឹង ថា ពលរដ្ឋ​នៅ​តំបន់​ភាគ​ខាងជើង​ជ្រោយ ហ្គា​ហ្សា​ជាច្រើន​គ្រួសារ​បាន​ស្លាប់​ដោយ ការវាយប្រហារ​មិន​ប្រកាស​ឱ្យ​ពលរដ្ឋ ដឹង​មុន​នៅ​តំបន់​ទាំងនោះ ។ ​

កាលពីពេល​កន្លងមក​ថ្មីៗ នាយក​រដ្ឋ មន្ដ្រី​អ៊ីស្រាអែល លោក​បែន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ បាន​ព្រមាន​ដល់​ពលរដ្ឋ ប៉ា​ឡេ​ស្ទី​ន​ថា ត្រូវតែ​ចាក​ចេញពីផ្ទះ សម្បែង​នៅ​តំបន់​ដែលមាន​ក្រុម​ឧទ្ទាម ហា​ម៉ាស់​ធ្វើ​សក​ម្មំ​ភាព ចៀសវាង​ការ បាត់បង់​ជីវិត ។ កម្លាំង​ទាហាន​អាកាស អ៊ីស្រាអែល​បាន​បើក​ការវាយប្រហារ សំដៅ​ទៅលើ​ទីតាំង​ស៊ីវិល ដូចជា​សាលា រៀន មន្ទីរពេទ្យ ដោយសារតែ​នៅ​ទីតាំង ទាំងនោះ​ត្រូវ​ក្រុម​ឧទ្ទាម​ហា​ម៉ាស់​ប្រើ ប្រាស់​សម្រាប់​បើក​ការវាយប្រហារ​ទៅ លើ​ភាគី​អ៊ីស្រាអែល ។​ ​

លោ​កណេ​តាន់​យ៉ា​ហ៊ូ បានប្រកាស ថា “​ខ្ញុំ​សូម​អំពាវនាវ​ដល់​ពល​រដ្ឋ​ហ្គា ហ្សា​ភៀសខ្លួន​ចេញពី​តំបន់​ណា​ដែល មាន​ក្រុម​ហា​ម៉ាស់​ធ្វើ​សកម្មភាព​ដោយ សារ​តំបន់​ទាំងនោះ​ស្ថិតនៅក្នុង​គោល ដៅ​ដែល​យើង​ត្រូវ​វាយប្រហារ​” ។ ​រដ្ឋាភិបាល​អ៊ីស្រាអែល​បានប្រកាស ឱ្យដឹងថា ទទួលបាន​ភស្ដុតាង​ថា ក្រុម ហា​ម៉ា​ស់បាន​ប្រើប្រាស់​ប្រជាពលរដ្ឋ​ធ្វើ ជា​រនាំង​បិទបាំង ការពារ​ដល់​ពួកគេ​ក្នុង ការវាយប្រហារ​ទៅលើ​អ៊ីស្រាអែល និង ទប់ស្កាត់​ការវាយប្រហារ​ពី​អ៊ីស្រាអែល មកវិញ ។

អ៊ីស្រាអែល​បានប្រកាស​ឯក សារ​ដែល​ខ្លួន​ទទួលបាន​តែមួយ​ទំព័រ ប៉ុណ្ណោះ​ក្នុងចំណោម​១០២​ទំព័រ​ពាក់ព័ន្ធ នឹង​ករណី​ខាងលើ ។ ចំណែក​ភាគី​ក្រុម ហា​ម៉ាស់​ចាត់ទុក​ឯកសារ​ទាំ​ង​នោះ​ជា ការ​ក្លែងក្លាយ ។ ​កាលពី​ថ្ងៃ​តី​២៥ ខែសីហា កន្លងមក គឺ​គម្រប់​៥០​ថ្ងៃ​ដែល​អ៊ីស្រាអែល​បាន បើក​យុទ្ធនាការ​វាយប្រហារ​ទៅលើ ជ្រោយ​ហ្គា​ហ្សា​ចាប់​ផ្ដើមឡើង​នៅ​ថ្ងៃទី ៨ ខែកក្កដា ។ ចំនួន​អ្នកស្លាប់​ក្នុងការ វាយប្រហារ​នោះ​កើនឡើង​២១២០​នាក់ ក្នុងនោះ​មាន​កុមារ​៥៧៧​នាក់