Samuel Eto'o បានព្រមព្រៀងផ្លាស់មកកាន់ក្លិបទូកក្តោង Everton ហើយបានធ្វើការពិនិត្យសុខភាព ជាមួយក្លិបនេះដោយបានចុះកិច្ចសន្យារយៈពេល២ឆ្នាំក្នុងក្របខណ្ឌ Premier League ។ អតីតខ្សែប្រយុទ្ធរបស់ក្លិបតោខៀវ Chelsea រូបនេះក៏ធ្លាប់មានទំនាក់ទំនងលើការផ្លាស់ទៅកាន់ក្លិប West Ham United និង Ajax នៅរដូវក្តៅនេះផងដែរ ។ ប៉ុន្តែបើយោងតាមគេហទំព័រ Daily Mail បានចុះផ្សាយថា កីឡាករសញ្ជាតិកាម៉េរូនរូបនេះនឹងធ្វើការពិនិត្យ សុខភាពជាមួយក្លិប Everton នៅពាក់កណ្តាលសប្តាហ៍នេះហើយនឹងសម្រេចផ្លាស់មកកាន់ Everton ក្នុងពេលឆាប់ៗ ។ គួរបញ្ជាក់ថា Eto'o ស៊ុតបញ្ចូលទីបាន ១២ គ្រាប់ឲ្យ Chelsea កាលពីរដូវកាលមុន ៕
Ads






































