ក្លិបបិសាចក្រហម Manchester United បានឈានដល់កិច្ចព្រមព្រៀងជាមួយក្លិបអធិរាជស Real Madrid លើការទិញយកកីឡាករ Angel di Maria ក្នុងតម្លៃខ្លួន ៥៩.៧ លានផោន ។ កីឡាករអន្តរជាតិអាហ្សង់ទីនរូបនេះត្រូវបានគ្រូបង្វឹក Real Madrid លោក Carlo Ancelotti អះអាងថា di Maria បានចាកចេញពីក្លិបហើយ ហើយរូបគេនឹងធ្វើដំណើរមកកាន់ប្រទេសអង់គ្លេសដើម្បើពិនិត្យសុខភាព មុនពេលផ្លាស់មកកាន់ទឹកដី Old Trafford ។
យោងតាមគេហទំព័រកីឡាអន្តរជាតិបានចុះផ្សាយថា ក្លិបបាល់ទាត់ Manchester United នឹងចំណាយប្រាក់ ជាង៥៩លានផោនដើម្បីទិញ di Maria ហើយនេះគឺជាការទិញកីឡាករដែលថ្លៃជាងគេបំផុតក្នុងប្រទេសអង់គ្លេស បន្ទាប់ពី Chelsea បានទិញកីឡាករ Fernando Torres ពី Liverpool ក្នុងតម្លៃខ្លួន ៥០ លានផោនកាលពី ឆ្នាំ២០១១ ។ គួរបញ្ជាក់ថា di Maria ក៏មានចំណែកជួយឲ្យក្រុមជម្រើសជាតិអាហ្សង់ទីនទទួលបានលេខ២ក្នុងការប្រកួត World Cup នៅប្រទេសប្រេស៊ីលផងដែរ ៕




































