​​Barcelona ទិញ​បាន​ខ្សែការពារ ដុង​ឡាស ប៉ឺ​រ៉េ​រ៉ា (Douglas Pereira)

0

ពី​ក្លិប សាវ​ប៉ូ​ឡូ (Sao Paulo) ក្នុងតម្លៃ​៣.១៩​លាន​ផោន​ ​ក្លិប​អ្នកមាន​បុណ្យ Barcelona បានប្រកាសថា ក្លិប​បាន​ឈានដល់​កិច្ចព្រមព្រៀង​ទិញយក​ខ្សែការពារ ដុង​ឡាស ប៉ឺ​រ៉េ​រ៉ា (Douglas Pereira) ពី​ក្លិប Sao Paulo ក្នុងតម្លៃ​ខ្លួន​៣.១៩​លាន​ផោន ។​ ​តម្លៃ​ខ្លួន​របស់​កីឡាករ​រូបនេះ​អាច​នឹង​ត្រូវបាន​ឡើងថ្លៃ​ចំនួន​១.២​លាន​ផោន​ទៀត​បើសិនជា​រូបគេ​ចូល​លេង​បាន​ច្រើន​ប្រកួត​និង​លេង​បានល្អ​សម្រាប់​ក្លិប​ថ្មី​នេះ ។​ ​

ក្លិប​អ្នកមាន​បុណ្យ​បាន​បង្ហោះ​លើ​គេហទំព័រ​របស់ខ្លួន​ថា ខ្សែការពារ​ស្តាំ​វ័យ​២៤​ឆ្នាំ​រូបនេះ​នឹង​ចូល​មកលេង​ក្នុង​ក្របខណ្ឌ​អេ​ស្ប៉ា​ញ La Liga ដោយបាន​ចុះកិច្ចសន្យា​រយៈពេល​៥​ឆ្នាំ​បន្ទាប់ពី​ធ្វើការ​ពិនិត្យ​សុខភាព​រួចរាល់ ។​ Pereira ប្រាប់​អ្នកសារព័ត៌មាន​ថា “​ខ្ញុំ​ពេញ​ចិត្តនឹង​ការផ្លាស់​មកលេង​ឲ្យ Barcelona ហើយ​នេះ​ជា​ក្តី​សុបិន​របស់ខ្ញុំ​” ។​ ​គួរ​បញ្ជាក់ថា ក្លិប Barcelona កំពុងតែ​មមាញឹក​ក្នុងការ​ទិញដូរ​កីឡាករ​បន្ទាប់ពី​ក្លិប​នេះ​ត្រូវបាន​ហាមប្រាម​មិន​ឲ្យ​ទិញ​កីឡាករ​ចូល​ក្រុម​អំឡុងពេល​ទីផ្សារ​ដោះដូរ​បើកទ្វា​២​លើក​ក្រោយ​ដោយសារតែ​ជាប់​ពិន័យ​ពីបទ​ទិញ​កីឡាករ​មិនទាន់​គ្រប់​អាយុ ៕