ដើម្បីទិញ Radamel Falcao ក្លិបអធិរាជស Real Madrid នឹងយកទុន៦០លានផោនដែលបានមកពីការលក់កីឡាករ Angel di Maria ទៅឲ្យក្លិប Manchester United ដើម្បីយកទៅទិញកីឡាករ Radamel Falcao ។ ខ្សែប្រយុទ្ធរបស់ក្លិប Monaco រូបនេះក៏ធ្លាប់មានទំនាក់ទំនងលើការផ្លាស់ទៅកាន់ក្លិបហង្សក្រហម Liverpool ផងដែរនាពេលថ្មីៗនេះប៉ុន្តែក្រោយពេលការមកដល់របស់កីឡាករ Mario Balotelli បានធ្វើឲ្យគ្រូបង្វឹក Brendan Rodgers បញ្ចប់ការចង់បានវិញ ។ យោងតាមសារព័ត៌មាន Daily Express បានចុះផ្សាយថា ការលក់ di Maria បានត្រួសត្រាយ ផ្លូវ សម្រាប់លោក Carlo Ancelotti លើការដាក់ដេញថ្លៃ៤៨លានផោនដើម្បីនាំយកខ្សែប្រយុទ្ធកូឡុំប៊ី រូបនេះមកកាន់ទឹកដី Bernabeu ។ គួរបញ្ជាក់ថា បើសិនណាជា Falcao ពិតយល់ព្រមផ្លាស់មកកាន់ក្លិបជើងឯកទ្វីបអ៊ឺរ៉ុបមួយនេះមែននោះ មានន័យថា រូបគេនឹងក្លាយជាកីឡាករទី២របស់ Monaco ដែលបានផ្លាស់មក Real Madrid ក្រោយពេលការមកដល់របស់ខ្សែប្រយុទ្ធ James Rodriguez ក្នុងតម្លៃ៦០លានផោន ៕ https://www.youtube.com/watch?v=oUHeq_5AkiY
Ads







































