ប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ទីលានបាញ់គ្រាប់ពិតនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជំុរីករាយ នៅក្នុងស្រុកសាមគ្គីមានជ័យ

ខេត្តកំពង់ឆ្នាំង ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធី បញ្ចុះបឋមសិលាកសាងទីលានបាញ់គ្រាប់ពិត នៅជើងភ្នំ ជំុរីករាយ ស្ថិតក្នុង ឃុំពាម .ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ និងឃុំក្បាលទឹក ស្រុកទឹកផុស នាព្រឹកថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២១ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ មានប្រសាសន៍ថា តាមរយៈគោល នយោបាយឈ្នះឈ្នះ របស់សម្ដេចអគ្គ មហាសេនាបតី តេជោហ៊ុនសែន ធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាពពេញ លេញ ស្ថេរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យក្នុងនោះវិស័យកិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសនានា ពិសេសកិច្ចសហប្រតិបត្តិការរវាង កម្ពុជា ចិន ធ្វើឱ្យប្រទេសទាំង២ មានចំណងសាមគ្គីភាពយូអង្វែង។

សម្ដេចពិជ័យសេនា បាញ់បានបន្តថា ទោះស្ថិតក្នុងកាលៈទេសៈដែលកម្ពុជាកំពុងទទួលវិបត្តិកូវីត19 យ៉ាងណាក្តី ក៍ កងរាជអាវុធហត្ថ នៅតែមានលទ្ធភាពកសាងសមិទ្ធផលនានា បានដោយរលូន ពិសេស កសាងទីលានបាញ់គ្រាប់ពិត ដែល ឆ្លុះពីស្មារតីទទួលខុសត្រូវខ្ពស់ប្រកបដោយឆន្ទៈមោះមុតទាំងកម្លាំងកាយ កម្លាំងចិត្ត និងធនធានថវិកាស្របតាមកំណែទម្រង់របស់កងយុទ្ធ
ពលខេមរៈភូមិន្ទ លើកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល ។

ឆ្លៀតឱកាសនេះ ខ្ញុំសូមលើកទឹកចិត្តដោយស្មោះ ដល់នាយ នាយរងនិងពលកងរាជអាវុធហត្ថទាំងអស់ដែលបានពុះពារ ជំនះរាល់ឧបសគ្គ និងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង យ៉ាងរឹងមាំរួមគ្នា ជាមួយកងកម្លាំងប្រដាប់អាវុធមានសមត្ថកិច្ច ក្រសួងពាក់ព័ន្ធ តស៊ូប្ដូរផ្ដាច់ការពារខឿនសន្តិសុខជាតិសណ្តាប់ធ្នាប់សង្គម និងបានរួមគ្នាយ៉ាង សកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ19។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ
រងកងទ័ពជើងគោក និងជា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មាន
ប្រសាសន៍ថា កន្លងមកសាលាហ្វឹកហ្វឺនកងរាជអាវុធហត្ថ មានតែមួយកន្លែងគឺ
នៅកំបូល នៅឆ្នាំ ២០០៩ ឯកឧត្តម បានស្នើសុំទីតាំងជើងភ្នំជំរាយនេះពី រាជរដ្ឋាភិបាល ហើយបានសម្រេចកសាងសាលាហ្វឹកហ្វឺនកងរាជអាវុធហត្ថនៅ
ជើងភ្នំជំុរីករាយ នេះនៅឆ្នាំ ២០១២។

ដោយបានកសាង៥ ដំណាក់កាល ក្នុងនោះដូចជាការរៀបចំប្រព័ន្ធផ្លូវតភ្ជាប់ផ្លូវ តភ្ជាប់ចូលមកមជ្ឈមណ្ឌលផ្លូវខ្វាត់ខ្វែងក្នុងមជ្ឈមណ្ឌល កសាងអគារស្នាក់នៅរឹងមាំអគារទីចាត់ការផ្ទះភ្ញៀវ ជីកដីទំហំ 105ហិតាសម្រាប់សាងសង់ទីលានបាញ់និងកសាងអគារហ្វឹកហាត់តាមប្រព័ន្ធបច្ចេកទេស។ បន្តរៀបចំកសាងមជ្ឈម
ណ្ឌលពិព័រណ៍បច្ចេកទេសនិងសាងសង់ទីលានសម្រាប់បម្រើការលំហាត់ថ្នាក់ប្រយុទ្ធ ។

ដោយឡែកថ្ងៃនេះបាន ធ្វើពិធីបញ្ចុះបឋមសិលាកសាងទីលានបាញ់ គ្រាប់
ពិត ដោយសាធារណរដ្ឋប្រជាមានិតចិន ដែលត្រៀមធ្វើជាម្ចាស់ផ្ទះក្នុងការបាញ់កាំភ្លើងកីឡាអាស៊ានឆ្នាំ២០២៣ផងដែរ។

ក្នុងឱកាសនោះដែរឯកឧត្តមវ៉ាង វិនធាន អគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនមានប្រសាសន៍ថា ការបញ្ចុះបឋមសិលាកសាងទីលានបាញ់គ្រាប់ពិតនៅពេលនេះគឺជាជំនួយរបស់ក្រសួងការពារជាតិនៃសាធារណរដ្ឋប្រជាមានិតចិនដែលបង្ហាញពីចំណងមិត្តភាពជាដែកថែបដ៏រឹងមាំ ទី
លានបាញ់គ្រាប់ពិតនេះដែរក៏ជាចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយកងទ័ពអាស៊ាននៅលើវិស័យការពារជាតិដើម្បីពង្រឹងសន្តិភាពនិងតំបន់ ៕សុខ គឹមសៀន