ឯកឧត្តមបណ្ឌិតសភាចារ្យអ៊ុករ៉ាប៊ុនរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទនិងជាប្រធានក្រុមការងារចុះជួយមូលដ្ឋាន

ខេត្តកំពង់ឆ្នាំង:បាននាំយកអាវរងាជាអំណោយ របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិង សម្ដេចគតិព្រឹទ្ធបណ្ឌិតជាង៤ពាន់អាវ ចែកជូនចាស់ជរាចំនួន

២១៦នាក់តាមបណ្ដាឃុំ នៅក្នុងស្រុករលាប្អៀរ

កំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ

២០២១ នេះឯកឧត្តមស៊ុន វណ្ណារិទ្ធិ អភិបាល ខេត្តកំពង់ឆ្នាំង រួមជាមួយលោកជំទាវ កែ ច័ន្ទមុនី ឯកឧត្ដម 

ឌួង សុវ៉ាង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ឯកឧត្ដម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញអមដំណើរ ឯកឧត្តមបណ្ឌិតសភាចារ្យ 

អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង នាំយកអាវ រងារជាអំណោយដ៏ថ្លៃថ្លាបំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា

ចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត  ប្រមាណជាង៤ពាន់អាវ ប្រគល់ជូនចាស់ជរា រស់នៅក្នុងបណ្ដាឃុំ នៃស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

  ពិធីខាងលើនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ ក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងចាស់ជរា។

ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានចែកអំណោយអ្នកចូលរួមចំនួន ២១៦នាក់ ក្នុងម្នាក់ៗទទួលបាន អាវរងារ ១ និងថវិកា  ២ម៉ឺនរៀលផងដែរ ៕

សុខ គឹមសៀន