បន្ទាយមានជ័យ៖ប្រជាពលរដ្ឋជួបការលំបាកចំនួន ១,០០០គ្រួសារ មកពីភូមិទាំង១៨ ក្នុងឃុំចំណោមស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យទទួល អំណោយជាស្បៀងអាហារ និងថវិការមួយចំនួនពីក្រុមការងារគណះបក្សចុះជួយឃុំនាថ្ងៃអាទិត្យ ទី១៩ ខែធ្នូ ឆ្នាំ២០២១។
លោកវរះសេនីយ៍ ស៊ុន សម្បត្តិ អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំចំណោម តំណាង លោកឧត្ដមសេនិយ៍ បោន ប៊ិន ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំចំណោម ស្រុកមង្គលបូរី លោក សាំង សាវ៉ាត អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំចំណោម និងក្រុមការងារចុះជួយភូមិទាំង១៨ ក្នុងឃុំចំណោម បាននាំយកអំណោយរបស់សប្បុរសជន លោក JULIUS HALIM ប្រធានសមាគមអាជីវករជនជាតិឥណ្ឌូនេសុី ក្រុងប៉ោយប៉ែត ចែកជូនប្រជាពលរដ្ឋចំនួន១,០០០គ្រួសារ មកពីភូមិទាំង១៨ ក្នុងឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
អំណោយក្នុង០១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម, ទឹកសុីអុីវ០១យួរ, ប៊ីចេង ១កញ្ចប់, ស្កសរ១ថង់, អំបិល១ថង់, និងប្រាក់ចំនួន២០.០០០រៀលផងដែរ។
លោកវរះសេនីយ៍ ស៊ុន សម្បត្តិ អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំចំណោម តំណាង លោកឧត្ដមសេនិយ៍ បោន ប៊ិន ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំចំណោម ដោយមើលឃើញការលំបាករបស់បងប្អូនប្រជាពលរដ្ឋ លោកឧត្ដមសេនិយ៍ បោន ប៊ិនបានគៀងគររកសប្បរសជនក្រុងប៉ោយប៉ែតនិងមានការជួយគាំទ្រពី លោក JULIUS HALIM ប្រធានសមាគមអាជីវករជនជាតិឥណ្ឌូនេសុី ក្រុងប៉ោយប៉ែត អំណោយទាំងត្រូវបានយកមកចែកជូនដល់បងប្អូនពលរដ្ឋ នាពេលនេះ។
លោកវរះសេនីយ៍ ស៊ុន សម្បត្តិ ថ្លែងអំណរគុណដល់ទឹកចិត្តសប្បរសធម៏នេះ ហើយក៍សូមអោយលោកអ្នកសប្បរសជនបន្តរក្សាប្រពៃណីនេះ ដើម្បីចែករំលែកដល់ប្រជាពលរដ្ឋជួបការលំបាក ខ្វះជួយរំលែកដល់អាជ្ញាមូលដ្ឋានដផដែរ៕ដោយ៖ឃិន គន្ធា







































