អតីតថ្នាក់ដឹកនាំមូលដ្ឋាននៃអតីត​CNRP ចំនួន៤រូប សុំចូលរួមជីវភាពនយោបាយ​ជាមួយគណបក្សប្រជាជនកម្ពុជា

កំពង់ចាម​:​ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ​ បានទទួលបញ្ចូលសមាជិគណបក្សថ្មី ចំនួន ៤រូប ដែលជាអតីត​ថ្នាក់ដឹកនាំមូលដ្ឋានៃអតីតគណបក្សសង្គ្រោះជាតិ ក្នុងនោះរួមមាន៖

១-លោកស្រី ទឹង សុភាព អតីតសមាជិកក្រុមប្រឹក្សាសង្កាត់វាលវង់ ។ 

២-លោកស្រី ទឹង គាលីវ អតីតសមជិកបម្រុក្រុមប្រឹក្សាងសង្កាត់វាលវង់​ ។ 

៣-លោក សោ សុន អតីតសមាជិកក្រុមប្រឹក្សាឃុំមៀនស្រុកព្រៃឈរ​ ។ 

៤-លោក ប៉ោ ងន់ អតីតសមាជិកបម្រុងក្រុមប្រឹក្សាសង្កាត់វាលវង់​ ។ 

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តមប្រធានគណបក្សខេត្ត បានថ្លែងនូវការស្វាគមន៍ចំពោះសមាជិកថ្មីដែលបានភ្ញាក់រលឹកចូលមករួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដោយបានមើលឃើញនូវការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងតែនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដល់ប្រទេសជាតិ ។ ជាមួយនោះឯកឧត្តមប្រធាន ក៏បានអំពាវនាវសូមឲ្យបងប្អូនចូលរួមជាមួយគណបក្ស និងរាជរដ្ឋាភិបាល ដោយទឹកចិត្តស្មោះត្រង់ ជាពិសេសកុំភ្លេចបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា តាមទិសស្លោក “សមាជិកគណបក្សម្នាក់ ជាសម្លេងឆ្នោតមួយសន្លឹក” និងសូមជួយចលនាបងប្អូនជាអតីត​សមាជិក​​​CNRPផ្សេងៗទៀត​ ឲ្យចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា និងចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបានច្រើនថែមទៀត​ ដោយគណបក្សប្រជាជនកម្ពុជាត្រៀមទទួលបងប្អូនជានិច្ច ដើម្បីចូលរួមបម្រើជាតិ និងប្រជាជនកម្ពុជា​ ៕