ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីភាពក្នុងការប្រគល់អំណោយជូនបងប្អូនប្រជាពល រដ្ឋចំនួន ១០០គ្រួសារ នៅក្នុងស្រុកកំពង់ត្រឡាច

កំពង់ឆ្នាំង ៖​ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយអភិបាលរងខេត្ត បានចូលរួមជាមួយឯកឧត្តម រ៉ូហ្វី អូស្មាន អ្នកតំណាងរាស្ត្រមណ្ឌលពោធិសាត់ លោកជំទាវ កុប ម៉ារីយ៉ាស អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំងនិងលោកជំទាវ ម៉ាណ ណាវី អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ បាន
ជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋចំនួន១០០គ្រួសារ និងប្រគល់អំណោយអណ្តូងស្នប់ចំនួន ៥៣ អណ្តូងស៊ីទែនខ្នាតធំចំនួន ២០៣ ស៊ីទែនចម្រោះទឹកស្អាត ១ និងផ្ទះសម្រាប់គ្រួសារជួបការលំបាក ចំនួន១ខ្នង ជាអំណោយរបស់អង្គការមូលនិធិអាស៊ាន ដើម្បីអប់រំនិងអភិវឌ្ឍន៍ ជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង ដែលចំណាយថវិកាសរុបអស់ចំនួន ១៥៥.៨៥០ ដុល្លារអាមេរិក ស្ថិតនៅភូមិត្រពាំងខ្ទុំ ឃុំឈូកស ស្រុកកំពង់
ត្រឡាច ខេត្តកំពង់ឆ្នាំង ។

អញ្ជើញចូលរួមមាន ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សារាជរដ្ឋាភិបាល តំណាងគណៈចលនាឥស្លាមខេត្តអភិបាលស្រុកនិងអាជ្ញាធរមូលដ្ឋានផងដែរ។

ក្នុងឱកាសនោះ ឯកឧត្ដម លោកជំទាវ និងក្រុមការងារបានផ្ដល់អំណោយជាស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគជូនដល់បងប្អូនប្រជាពលរដ្ឋទាំង១០០គ្រួសារផងដែរ។

ក្នុងនាមឯកឧត្តមជាថ្នាក់ដឹកនាំខេត្ត ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្ដម រ៉ូហ្វី អូស្មាន ឯកឧត្ដម លោកជំទាវ អ្នកតំណាងរាស្ត្រ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រុមការងារនៃគណៈចលនាឥស្លាម និងអង្គការដៃគូអភិវឌ្ឍន៍ ដែលបានជួយកសាងសមិទ្ធផល និងជួយឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកស្ទួយជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ៕
សុខ គឹមសៀន