រាជរដ្ឋាភិបាលបានផ្លាស់ប្តូរអភិបាលស្រុក៣រូបនៅក្នុងខេត្តកំពង់ឆ្នាំង ក្រោយផ្ទុះរឿងទន្ទ្រានដីព្រៃលិចទឹកបឹងទន្លេសាប

0

យោងតាមអនុក្រឹត្យមួយរបស់រាជរដ្ឋាភិបាលកាលពីថ្ងៃទី២២ខែធ្នូឆ្នាំ២០២១ ចុះហត្ថលេខាដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្រេចដោះដូរ អភិបាលស្រុក៣រូបនៅក្នុងខេត្តកំពង់ឆ្នាំង រួមមានស្រុកបរិបូណ៌ ស្រុកកំពង់លែង និងស្រុកជល់គិរី ។

យោងតាមអនុក្រឹត្យ បានសម្រេចបញ្ចប់តំណែងលោក យឹម សារិន ពីអភិបាលស្រុកបរិបូណ៌ ដាក់ជំនួសដោយលោក ចេង ចាន់ដូណា, បញ្ចប់តំណែងលោក ហៃ មនោរម្យ ពីអភិបាលស្រុកជលគិរី ដាក់ជំនួសដោយលោក ដូវ គឹមស៊ីង និងបញ្ចប់តំណែងលោក សំ ចាន់ថន ពីអភិបាលស្រុកកំពង់លែង ដាក់ជំនួសដោយលោក យ៉ែម លក្ខិណា។

ក្នុងអនុក្រឹត្យ បានសម្រេចផ្ទេរភារកិច្ចលោក យឹម សារិន និងលោក ហៃ មនោរម្យ ទៅបម្រើការងារនៅរដ្ឋបាលខេត្តកំពង់ឆ្នាំងជំនួសវិញ។ ដោយឡែកអតីតអភិបាលស្រុកកំពង់លែង លោក សំ ចាន់ថន ដល់អាយុចូលនិវត្តន៍បច្ចុប្បន្នកំពុងបម្រើការងារជាប្រធានគណៈកម្មការបក្សប្រជាជនកម្ពុជាស្រុកកំពង់លែង៕