ខេត្តសៀមរាប : ពិធីខាងលើនេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃសុក្រ ទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ នៅសាខាសាកលវិទ្យាល័យបៀលប្រាយខេត្តសៀមរាប ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ តំណាងក្រុមហ៊ុន TADA និងសិស្សនិស្សិតជាច្រើនរូបបានអញ្ជើញចូលរួមផងដែរ។ ពិធីចុះ អនុស្សារណៈយោគយល់គ្នាបានប្រារព្វធ្វើឡើងក្នុងគោលបំណងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនពីក្រុមហ៊ុន MVL TADA Cambodia ជូនដល់សិស្សនិស្សិតសាកលវិទ្យាល័យបៀលប្រាយ ដូចជាការផ្តល់ជូននូវ Promotion Code បញ្ចុះតម្លៃសម្រាប់ការធ្វើដំណើរតាម APP របស់ TADA រយៈពេល៣ខែនិងការផ្តល់រង្វាន់លើកទឹកចិត្តចំពោះសិស្សនិស្សិតឆ្នើមរបស់សាកលវិទ្យាល័យបៀលប្រាយសាខាខេត្តសៀមរាបជាប្រចាំឆ្នាំរយៈពេល២ឆ្នាំថែមទៀតផង។ល។
រាយការណ៍ដោយ លោក ផល ពេជ្រមេសា







































