អធិការនគរបាលក្រុងប៉ោយប៉ែត បានចុះទៅសួរសុខទុក្ខ និង បាននាំយក អំណោយសម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួនទៅប្រគល់ជូន គ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះ

បន្ទាយមានជ័យ៖
កាលពី រសៀល ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ លោក វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានចុះទៅសួរសុខទុក្ខ និង បាននាំយក អំណោយ សម្ភារៈប្រើប្រាស់ ប្រចាំថ្ងៃ និងថវិកាមួយចំនួនទៅប្រគល់ជូន គ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះកាលពី ថ្ងៃ ទី ២២ ឆ្នូ ២០២១ នៅក្នុងភូមិដុងអារញ្ញ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
នៅក្នុងឱកាសនោះ លោក វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានចាត់មន្ត្រីជំនាញ ធ្វើ សៀវភៅស្នាក់នៅ ដល់គ្រួសារងគ្រោះដោយភ្លើងឆេះផ្ទះ ផងដែរ . ព្រមទាំងបានចង្អុលបង្ហាញ មន្ត្រីជំនាញ ឱ្យណែនាំ ដល់គ្រួសាររងគ្រោះ ដាក់ពាក្យបណ្ដឹង ដើម្បីកសាង ផលិតអត្តសញ្ញាណប័ណ្ណ ថ្មី ដើម្បីរៀបចំឯកសារ អត្តសញ្ញាណ ឡើងវិញ ផងដែរ ។
សម្ភារៈ និង ថវិកាដែលប្រគល់ជូនគ្រួសាររងគ្រោះរួមមាន:
១: ថវិកាចំនួន៣១០.០០០រៀល.២ . អង្ករ ១០០គីឡូក្រាម.៣ . ទឹកសុទ្ធ ២០យួរ.៤ . មី ០៤កេស.៥ . ទឹកត្រី ០១យួរ៦ .ទឹកស៊ីអ៊ីវ ០១យួរ.
៧ប្រេងឆា ០៥លីត្រចំនួន ០១ពីដុង៨ . .កន្ទេលចំនួន ០១.៩ . ម៉ុងចំនួន ០១ ១០. ភួយចំនួន ០១១១ .ម៉ាស់ចំនួន ១០ដុំ១២ . ប៊ីចេងចំនួន ០១គីឡ១៣ស្កសរ ០១គីឡូ១៤ . ចានបាយ ១០១៥ . ចានសម្លចំនួន ១០១៦ .ស្លាបព្រា ០១ឡូផងដែរ៕ដោយ៖ឃិន គន្ធា