លោកជំទាវ តោ ពិឡា ចែកភួយជូនពលរដ្ឋ៧០នាក់​ និង​ផ្ដល់​ថវិកា​មួយចំនួន​ជូន​ស្ត្រី​​ទេីប​សម្រាល​កូន​ ក្នុងស្រុកព្រៃឈរ​

  កំពង់ចាម​:​ លោកជំទាវ តោ ពិឡា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១នេះ​ បានចែកភួយជូនប្រជាពលរដ្ឋចំនួន៦ភូមិ និង​ផ្ដល់​ថវិកា​មួយចំនួន​ជូន​ស្ត្រី​​ទេីប​សម្រាល​កូន​។

ឆ្លៀតក្នុងឱកាសនោះដែរ​ លោកជំទាវ តោ ពិឡា បាន​លេីកឡេីងថា​ ជារៀងរាល់ឆ្នាំនៅពេលធ្លាក់ខ្យល់ត្រជាក់ ប្រជាពលរដ្ឋមានការឆ្លងនូវជំងឺផ្តាសាយ ក៏ប៉ុន្តែឆ្នាំកន្លងមក ក៏ដូចឆ្នាំនេះ កម្ពុជាក៏ដូចជាពិភពលោកទាំងមូល មានការគំរាមកំហែងដោយជំងឺកូវីដ-១៩ ហើយនៅពេលចុះត្រជាក់ប្រជាជនយើងអាចប្រឈមនឹងជីងឺផ្តាសាយ ។ ដូច្នេះយើងត្រូវការគ្រប់គ្រងជំងឺស្តាសាយ និងជំងឺកូវីដ-១៩ទាំងអស់គ្នា។ តាមការព្យាករណ៍កម្ពុជា មានការចុះត្រជាក់ជាងឆ្នាំកន្លងមក ទើបសម្តេចតេជោបានធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋានយកអាវរងារ ភួយ ចែកជូនចាស់ជរា និងប្រជាពលរដ្ឋក្រីក្រនៅតាមមូលដ្ឋាន ដើម្បីទប់ទល់នឹងភាពត្រជាក់ ហើយនេះជាការគិតគូរគ្រប់ជ្រុងជ្រោយរបស់ សម្តេចតេជោ ជូនចំពោះចាស់ជរា និងប្រជាពលរដ្ឋក្រីក្រនៅទូទាំងប្រទេស ក៏ជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងដោះស្រាយឆ្លើយតបបានទាន់ពេលវេលា ។

  លោកជំទាវ បានកោតសរសើរអាជ្ញាធរឃុំបឹងណាយ ដែលតែងតែគិតគូរពីការងារសន្តិសុខ សុវត្ថិភាព និងបរិស្ថាននៅមូលដ្ឋាន ជាពិសេស គឺសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរានៅក្នុងមូលដ្ឋាន និងឈ្វេងយល់ពីការលំបាក ការខ្វះខាតរបស់លោកយាយ លោកតា គ្រប់ពេលវេលា សូមលោកតា លោកយាយ បន្តគាំទ្រដល់ពួកគាត់ ដើម្បីគាត់មានលទ្ធភាពបម្រើបងប្អូនបន្តទៀត។

គួរ​បញ្ជាក់​ថា​ អំណោយភួយផ្តល់ជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាគ្មានទីពឹងចំនួន ៧០នាក់ មកពី៦ភូមិ ក្នុងឃុំបឹងណាយ និងជូនថវិកាដល់ស្ត្រីទើបសម្រាលកូនចំនួន ១៣នាក់ និងជូនគ្រួសារមរណៈភាព ២គ្រួសារ ដោយក្នុង១គ្រួសារ ទួលថវិកា ១០០.០០០រៀល ផងដែរ​ ៕