កំពង់ឆ្នាំង ដើម្បីរួមចំណែកក្នុងការងារមនុស្សធម៌ ជាមួយរដ្ឌបាលខេត្ត ថ្ងៃនេះសមាគមចលនាយុវជនកម្ពុជា (ក្រុម157) បាននាំយកនូវស្បៀងអាហារនិងថវិកា ផ្ដល់ជូនរដ្ឌបាលខេត្តកំពង់ឆ្នាំង សម្រាប់ទុកជួយដល់បងប្អូនប្រជាពលរដ្ឋ ជួបការខ្វះខាតដោយកត្តាកូវីដ19និងរងគ្រោះដោយបញ្ហាផ្សេងៗ ។
ឯកឧត្តម កែវ សុវណ្ណារ៉ា ប្រធានកិត្តិយសសមាគមចលនាយុវជន(ក្រុម 157) សាខាខេត្តកំពង់ឆ្នាំង មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញ នាំយកអំណោយជូនដល់ រដ្ឌបាល ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី 26 ខែធ្នូ ឆ្នាំ2021។
ឯកឧត្តមបានបន្តឲ្យដឹងទៀតថា សមាគមចលនាយុវជនកម្ពុជា (ក្រុម 157) សាខាខេត្តកំពង់ឆ្នាំងជានិច្ចកាល តែងតែបានចូលរួមយ៉ាង សកម្មភាព ក្នុងការងារ មនុស្សធម៌ជាមួយអាជ្ញាធរ ក្រុង ស្រុកនិងខេត្ត និងជួយដល់ ការងារសង្គម ដូចជាការចូលរួមកសាងផ្លូវ ស្តាប្រឡាយនិងជួសជុលលំនៅដ្ឋានប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ជាដើម ។ ជាក់ស្ដែងថ្ងៃនេះសមាគម ចលនាយុវជនកម្ពុជា (ក្រុម 157) សាខាខេត្តកំពង់ឆ្នាំង បាននាំយកនូវស្បៀងអាហារនិងថវិកាមកផ្ដល់ជូនរដ្ឌបាលខេត្ត សម្រាប់ទុកជូនបងប្អូនប្រជាពលរដ្ឋជួបការខ្វះខាតនិងរងគ្រោះ ផ្សេងៗ ដែលក្នុងនោះមានដូចជាអង្ករ 157 ការ៉ុង ត្រីខ 157 យួរ ទឹកស៊ីអ៊ីវ 157 យូរ ទឹកត្រី 157 យូរ មី 157 និងថវិកាប្រាក់ដុល្លារ 157 ដុល្លារនិង 5 លានរៀលផងដែរ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងក៏បានថ្លែងអំណរគុណ ដល់សមាគមចលនាយុវជនកម្ពុជា (ក្រុម157)សាខា ខេត្តកំពង់ឆ្នាំង ដែលបាននាំអំណោយជាស្បៀងនិងថវិការ មកដល់ជូន រដ្ឌបាលខេត្ត សម្រាប់ការងារមនុស្សធម៌ ។
ជាមួយគ្នានោះដែរ ឯកឧត្តម ក៏បានបញ្ជាក់ពីគោលបំណង របស់ឯកឧត្តម ក្នុងការជួយជ្រោមជ្រែងនិងពង្រឹង សមត្ថភាព ដល់សមាគមចលនាយុវជនកម្ពុជា (ក្រុម 157) ដោយគ្រោងផ្ដល់ ដី និង ថវិកា សម្រាប់ជួយដល់សមាគមចលនាជនកម្ពុជា (ក្រុម 157) សម្រាប់ពង្រីក មុខរបរកសិកម្ម ចិញ្ចឹមសត្វ ហើយពេលទទួលផល អាជ្ញាធរខេត្ត និងប្រមូលថវិកាដើមវិញ ទុកតែប្រាក់ចំណេញ ឱ្យសមាគម ដំណើរការ បន្តដើម្បីជួយដល់ការងារមនុស្សធម៌ជាបន្តទៀត ។
ជាចុងក្រោយឯកឧត្តម ក៏បានផ្តាំផ្ញើដល់សមាជិកសមាជិកាសមាគមចលនាយុវជនកម្ពុជា(ក្រុម157)សូមខិតខំបំពេញការងារ ភារកិច្ចតាមតួនាទី ឲ្យ
បានច្បាស់លាស់ ក្នុងការរួមចំណែកជាមួយអាជ្ញាធរ ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការងារ មនុស្សធម៌ ជូនដល់បងប្អូនប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់វណ្ណៈនិងនិន្នាការនយោបាយអ្វីឡើយ៕ សុខ គឹមសៀន





































