ក្លិប Leicester City បានប្រកាសថា ក្លិបបានឈានដល់កិច្ចព្រមព្រៀងទិញយកកីឡាករ អេស្តេបាន កាំយ៉ាហ្សូ (Esteban Cambiasso) ដោយគ្មានតម្លៃខ្លួនជាមួយកិច្ចសន្យារយៈពេលត្រឹមតែ១ឆ្នាំប៉ុណ្ណោះ ។ វិរបុរសបាល់ទាត់របស់ក្លិប Inter Milan សញ្ជាតិអាហ្សង់ទីនរូបនេះធ្លាប់មានទំនាក់ទំនងផ្លាស់មកកាន់ក្លិប ឡេស្ទ័រ (Leicester) ជាយូរណាស់មកហើយ ហើយនៅពេលនេះក្លិបក៏បានប្រកាសពីការព្រមព្រៀងគ្នានេះ ។ កីឡាករ Cambiasso ដែលបានឈានដល់វ័យ៣៤ឆ្នាំហើយនោះ បានមកដល់ក្លិប ឡេស្ទ័រ (Leicester) ក្រោយពេលចំណាយពេល១០ឆ្នាំលេងនៅ
ក្លិបយក្សអ៊ីតាលីដែលកាលលេងនៅ Inter Milan រូបគេធ្លាប់ជួយឲ្យក្លិបនេះឈ្នះជើងឯក Serie A ចំនួន៥លើក Coppa អ៊ីតាលី ចំនួន៤លើកនិង Champions League ចំនួន១លើក ។ គួរបញ្ជាក់ថា បុរសសញ្ជាតិអាហ្សង់ទីនរូបនេះនឹងត្រូវពាក់អាវលេខ១៩សម្រាប់ការប្រកួតនៅក្របខណ្ឌ Premier League ៕







































