កំពង់ធំៈ ក្រោមការយកចិត្តទុកដាក់របស់ របស់ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ ដល់ទាយទាហាន និងពលទាហាន ក៏ដូចជាការលើកទឹកចិត្ត ដែលបានពុះការពារ ខិតខំបំរើជាតិមាតុភូមិ ទើបមានការតំឡើងឋានន្តរស័ក្កិជូនដល់ នាយទាហាននៅក្នុងតំបន់សឹករង កាលពីព្រឹកថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១៤ ។ 
ពិធីបំពាក់ឋានន្តរស័ក្កិស្ថិតនៅក្នុងសាលប្រជុំតំបន់សឹក ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ផា មេបញ្ជាការងយោធភូមិភាគទី៤ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា ម៉ន មេបញ្ជាការងកងទ័ពជើងគោក មេបញ្ចាការយោភូមិភាគទី៤ និងឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិ ការសឹករងកំពង់ធំ ព្រមទាំងនាយរង និងពលទាហានជាច្រើនរូបចូលរួម ។ 
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានសម្តែងការគោរពដឹងគុណ និងជួសមុខឲ្យតំបន់សឹករងកំពង់ធំ មានមោទនភាព និងរីករាយបំផុត ដែលត្រូវបានក្រសួងការពារជាតិ និងស្ថាប័នតាមឋាននានុក្រម បានសម្រេចផ្តល់ឋានន្តរស័ក្កិថ្មីជូននាយទាហាន ថ្នាក់ដឹកនាំ ការិយាល័យ ផ្នែក វរៈសេនាតូច បានបំពាក់ឋានន្តរស័ក្កដល់នាយទាហាន នៅក្នុងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ថ្នាក់វរៈសេនីយ៍ទោ ចំនួន៩ រូប និងថ្នាក់ វរៈសេនីយ៍ត្រី ចំនួន ១៩រូប សរុបចំនួន២៨នាក់ និង
បានសំណូមពរ ឲ្យនាយទាហានទាំងអស់ ខិតខំបំពេញ បន្ថែម នូវបទបញ្ជាថ្នាក់បានប្រគល់ឆ្លើយតបទៅនឹង សំណូមពរការងារ ប្រកបដោយកិត្តិយស និងសេចក្តី ថ្លៃថ្នូរ របស់កងយោធពលខេមរៈភូមិន្ទ ឲ្យមានភាពទទួលខុសត្រូវក្នុងភារកិច្ច ។ តំណាងនាយទាហាន ដែលបានបំពាក់ឋានន្តរស័ក្កិ បានប្តេជ្ញាចិត្ត ខិតខំប្រឹងប្រែងបំរើជាតិមាតុភូមិ និងសិក្សាស្វែងយល់ បន្ថែមទៀតនូវតួនាទី សំខាន់ៗក្នុងជួរថ្នាក់ដឹកនាំ និងស្មោះត្រង់ចំពោះអង្គភាព ប្តេជ្ញាថែរក្សាការសាមគ្គី ឲ្យបានស្អិតរមួត រវាងថ្នាក់លើ និងថ្នាក់ក្រោម រក្សាចំណងមិត្តភាពជាមួយប្រជាពលរដ្ឋ សហការជាមួយអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ឋ ។ 





































