ខេត្តព្រះវិហារ ល្បែងកំសាន្ដចាក់ទឹកកកIceBucketChhallengeផ្តួចផ្ដើមដោយឯកឧត្តមហ៊ុនម៉ានីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាដើម្បីរៃអង្គាសប្រាក់គាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផានិងអង្គការតាម៉ារ៉ាត្រូវបានប្រារព្វនៅខេត្តព្រះវិហារក្នុងបរិវេណសហភាពសហព័ន្ធយុវជនខេត្តព្រះវិហារនៅព្រឹកថ្ងៃទី៣០សីហា២០១៤ស្ថិតនៅភូមិភារកិច្ចសង្កាត់ប៉ាលហាលក្រុងព្រះវិហារ។ លោកអ៊ុនចាន់ដាអភិបាលរងខេត្តព្រះវិហារនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារបានអោយដឹងថាកម្មវិធីល្បែងកំសាន្ដចាក់ទឹកកកដែលប្រព្រឹត្តធ្វើនៅព្រឹកថ្ងៃទី៣០សីហានេះរៃអង្គាសថវិកាជំហានដំបូងបានចំនួន៣៣៨០០០០រៀលពី
ក្រុមយុវជនសហភាពសហព័ន្ធកម្ពុជាខេត្តព្រះវិហារមានចំនួនជាង៤០នាក់ដែលបានអញ្ជើញមកចូលរួម។លោកបានបន្តទៀតថាថវិកាទាំងនេះនឹងយកទៅឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផានិងអង្គការតាម៉ារ៉ា។ គួរបញ្ជាក់ថាកម្មវិធីល្បែងកំសាន្ដខាងលើជាយុទ្ធនាការល្បែងកំសាន្ដស្វែងរកថវិការសប្បុរសធម៌ដើម្បីជួយទ្រទ្រង់គាំទ្រថវិកា ដល់មន្ទីរពេទ្យគន្ធបុប្ផា
ដែលកំពុងមានអ្នកជំងឺសុទ្ធតែជាកុមារយ៉ាងច្រើនកំពុងដេកស្នាក់នៅព្យាបាលជំងឺដោយឥតគិតថ្លៃនិងផ្ដល់សេវាព្យាបាលយ៉ាងល្អថែមទៀត។មន្ទីរពេទ្យគន្ធបុប្ផានេះមាននៅរាជធានីភ្នំពេញនិងខេត្តសៀមរាប៕





































