​ហាង​KARAOKE​ភាគច្រើន​ប្រឈមមុខ​ដួលរលំ​ខ​ណះ​ពួក​ឈ្មួញ​ឈើ​រកលុយ​មិនសូវ​បាន​

0

​ខេត្តព្រះវិហារ​ ​សេវាកម្ម​កំសាន្ដ​អារម្មណ៍​ច្រៀង​KARAOKE​កំពុង​ពេញនិយម​ខ្លាំង​នៅ​ខេត្តព្រះវិហារ​ចាប់តាំងពី​ឆ្នាំ​២០០៨​ដល់​២០១៣​ប៉ុន្ដែ​មកដល់​ឆ្នាំ​២០១៤​ហាក់បីដូចជា​មានការ​ធ្លាក់ចុះ​ចំនួន​ភ្ញៀវ​ប្រមាណ​៧០​ភាគរយ​បណ្តាលមកពី​កត្តា​ភ្ញៀវ​ទាំងនោះ​រកលុយ​មិនសូវ​បាន​នេះ​បើតាម​ការ​អោយដឹងពី​ម្ចាស់​ហាង​ខារ៉ាអូខេ​និង​នារី​កំដរ​ភ្ញៀវ​។​ ​ ​សេវាកម្ម​កំសាន្ដ​ច្រៀង​ខា​រ៉ា​ងូ​ខេ​នៅ​ខេត្តព្រះវិហារ​វា​អាច​ដំណើរការ​រីកចំរើន​ទៅបាន​គឺ​៩០​ភាគរយ​ពឹងផ្អែក​ខ្លាំង​ទៅលើ​ភ្ញៀវ​មាន​ចំណូល​សេដ្ឋកិច្ច​ប្រចាំថ្ងៃ​ខ្ពស់​ដែល​ភាគច្រើនបំផុត​ជា​ឈ្មួញ​រកស៊ី​ដឹកឈើ​ប្រណីត​គ្រញូង​បេង​ធ្នង់​នាងនួន​ខុសច្បាប់​។​ភ្ញៀវ​ដ៍ទៃទៀត​ជា​ឈ្មួញ​រកស៊ី​បើក​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត​និង​ខ្លះទៀត​អ្នកបើក​បន​ល្បែងស៊ីសង​បៀ​អាប៉ោង​និង​មេ​កន្ទុយលេខ​ខុសច្បាប់​ផងដែរ​។​ ​ ​ក្រុម​ឈ្មួញ​រកស៊ី​ជួញដូរ​

ឈើ​ប្រណីត​ខុសច្បាប់​ដែលមាន​ជីវភាព​ធូរធារ​ទាំងនោះ​ចាយលុយ​ដូច​ក្រដាស​អស់​ប៉ុន្មាន​ក៍​មិន​ស្ដាយ​គឺជា​អ្នក​ប៉ាវ​សមត្ថកិច្ច​ខិលខូច​ដូចជា​នៅក្នុង​អង្គភាព​និង​ឈរជើង​នៅតាម​គោលដៅ​ដងផ្លូវ​ជាតិ​លេខ​៦២​ចូល​ច្រៀង​ខារ៉ាអូខេ​ស្ទើរ​រាល់ថ្ងៃ​រាល់​ខែ​រាល់​ឆ្នាំ​។​កត្តា​នេះ​បាន​បង្កអោយមាន​លក្ខ​ណះ​ល្អប្រសើរ​ដល់​ម្ចាស់​ហាង​ខារ៉ាអូខេ​ទាំងអស់​អង្គុយ​កើប​លុយ​ពី​ពួក​ភ្ញៀវ​ក្លាយជា​អ្នកមាន​យ៉ាង​ងាយស្រួល​។​ ​ ​ហាង​ខារ៉ាអូខេ​នៅ​តំបន់​ស្រអែម​ក្នុងស្រុក​ជាំ​ក្សាន្ដ​និង​នៅ​ក្រុង​ព្រះវិហារ​សរុប​ប្រមាណ​៣០​កន្លែង​ដោយមាន​នារី​កំដរ​ភ្ញៀវ​និង​នារី​ចាប់​ទឹកកក​មកពី​តាម​បណ្តា​ខេត្ត​រាជធានី​សរុប​រាប់រយ​នាក់​។​តាម​

ការសាកសួរ​នារី​កំដរ​ភ្ញៀវ​បានអោយដឹងថា​ពួកខ្លួន​គ្មាន​ប្រាក់ខែ​នោះទេ​គឺ​សង្ឃឹមលើ​លុយ​ទឹកតែ​ភ្ញៀវ​តែប៉ុណ្ណោះ​បើ​ប៉ះចំ​ភ្ញៀវ​ល្អជា​អ្នក​ចាយលុយ​មិន​ស្តាយ​ធីប​លុយ​ម្នាក់​ចាប់ពី​១០​ដុល្លារ​ដល់​១០០​ដុល្លារ​អាមេរិក​ក៍មាន​ដែរ​គឺ​អោយ​ទៅតាម​សម្ផស្ស​នារី​កំដរ​ភ្ញៀវ​ស្អាត​រឺ​ក៍​មិន​ស្អាត​។​ ​ ​រីឯ​នារី​ចាប់​ទឹកកក​អោយ​ភ្ញៀវ​តាម​បន្ទប់​ខារ៉ាអូខេ​ទទួលបាន​ប្រាក់ខែ​តែ​៥០​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​ដោយ​ធ្វើការ​ចាប់ពី​ម៉ោង​៧​យប់​រហូតដល់​ម៉ោង​៣​ភ្លឺ​រឺ​ក៍​ដល់​ព្រឹក​ក៍មាន​ដែរ​។​ការងារ​បំរើ​ចាប់​ទឹកកក​អោយ​ភ្ញៀវ​នេះ​ពេលខ្លះ​បាន​លុយ​ធីប​ពី​ភ្ញៀវ​ហើយ​ពេលខ្លះ​មិនបាន​នោះទេ​នេះ​បើតាម​ការសាកសួរ​ពី​នារី​ចាប់​ទឹកកក​មួយចំនួន​។​ ​ ​មកដល់​ឆ្នាំ​២០១៤​នេះ​ហាង​ខារ៉ាអូខេ​មួយចំនួន​នៅ​ស្រអែម​និង​ក្រុង​ព្រះវិហារ​បាន​បិទទ្វារ​ផងដែរ​ដោយសារ​កំណើន​ភ្ញៀវ​ធ្លាក់ចុះ​ប្រមាណ​៧០​ភាគរយ​ព្រោះតែ​សង្កេតឃើញថា​មុខរបរ​ជួញដូរ​ឈើ​ប្រណីត​គ្រញូង​បេង​ធ្នង់​នាងនួន​នៅ​ទូទាំង​ខេត្តព្រះវិហារ​

ធ្លាក់ចុះ​ធ្វើអោយ​ឈ្មួញ​រកលុយ​មិនសូវ​បាន​ដូច​កាលពី​ឆ្នាំ​២០០៨​ដល់​២០១៣​នោះទេ​។​រីឯ​នារី​កំដរ​ភ្ញៀវ​មួយចំនួន​បាន​វិល​ត្រ​ទ្ប​ប់​ទៅផ្ទះ​សំបែង​វិញ​ដែរ​ដោយ​កត្តា​ចំនួន​ភ្ញៀវ​ចូល​ច្រៀង​ខារ៉ាអូខេ​មានការ​ធ្លាក់ចុះ​ប្រមាណ​៧០​ភាគរយ​នៅ​ឆ្នាំ​២០១៤​នេះ​។​ហាង​ខារ៉ាអូខេ​ដែល​កំពុងបើក​សេវាកម្ម​កំសាន្ដ​សព្វថ្ងៃនេះ​ក៍​ប្រឈមមុខ​ការខាតបង់​លុយ​កាក់​ដែរ​ដូចជា​ការចិញ្ចឹម​បុគ្គលិក​បង់ថ្លៃ​ទឹក​ភ្លើង​និង​ថ្លៃ​ចំណាយ​ផ្សេងៗ​ទៀត​។​ ​ ​ប្រភពព័ត៌មាន​ពី​ម​ជ្ឍ​ដ្ឋា​ន​ខ្លះ​បានអោយដឹងថា​នារី​កំដរ​ភ្ញៀវ​នៅតាម​ហាង​ខារ៉ាអូខេ​ខ្លះ​ដែលមាន​រូប​សម្ផស្ស​ស្អាតៗ​បាន​ក្រាញ​មិន​ចេញពី​ខេត្តព្រះវិហារ​ទៅ​ខេត្ត​ផ្សេង​នោះទេ​ព្រោះ​អាច​លក់ខ្លួន​ប្រាណ​អោយ​ភ្ញៀវ​នាំទៅ​ក្រេបទឹក​ឃ្មុំ​តាម​ផ្ទះសំណាក់​និង​សណ្ឋាគារ​បន្ទាប់ពី​កំដរ​ភ្ញៀវ​ច្រៀង​ចប់​។​ខេត្តព្រះវិហារ​ខុសពី​ខេត្ត​ផ្សេងៗ​

ទៀត​គឺ​សេវា​បំរើ​ផ្លូវភេទ​ជាមួយ​នារី​កំដរ​ភ្ញៀវ​បាន​ថ្លៃ​ទ្វេរ​ដង​ចាប់ពី​១០០​ដល់​១៥០​ដុល្លារ​ដេក​ជាមួយ​ភ្ញៀវ​ក្នុង​១​យប់​ប៉ុណ្ណោះ​។​ ​និយាយ​ជារួម​មុខរបរ​រកស៊ី​បើកហាង​ខា​រ៉ា​ងូ​ខេ​នៅ​ខេត្តព្រះវិហារ​មិន​ទៀងទាត់​នោះទេ​គឺ​វា​អាស្រ័យទៅលើ​ចំណូល​បទល្មើស​ព្រៃឈើ​ដែលមាន​មនុស្ស​ប្រមាណ​៩០​ភាគរយ​ជា​នគរបាល​,​កងរាជអាវុធហត្ថ​,​យោធា​,​គ្រូបង្រៀន​ជន​ស៊ីវិល​នៅ​ទូទាំង​ខេត្តព្រះវិហារ​ជា​ឈ្មួញ​ឈើ​ខុសច្បាប់​ហើយ​ពួក​សមត្ថកិច្ច​និង​គ្រូបង្រៀន​ទាំងអស់នេះ​ជា​ជន​ធ្វើជា​គំរូ​អា​ក្រាក់​អង្គុយ​លើ​

ច្បាប់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​សំរាប់​ប្រជាជន​ស្លូតត្រង់​នៅក្នុង​ខេត្តព្រះវិហារ​ទាំងមូល​តែម្ដង​៕ ​20140313_204602