កីឡាករ Cristiano Ronaldo គឺមិនជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិព័រទុយហ្គាល់ឡើយសម្រាប់ការប្រកួត បើកឆាកក្នុងវគ្គជម្រុះពានរង្វាន់ទ្វីបអឺរ៉ុបឆ្នាំ២០១៦ ។ ខ្សែប្រយុទ្ធរបស់ក្លិបអធិរាជ Real Madrid រូបនេះកំពុងមានបញ្ហារបួសជាបន្តបន្ទាប់ ប៉ុន្តែរូបគេនៅតែអាច ស៊ុតបញ្ចូលទីបាន៣គ្រាប់ឲ្យក្លិបរបស់ខ្លួនចាប់តាំងពីបើករដូវកាលថ្មីមក ។ ព័រទុយហ្គាល់នឹងត្រូវជួបជាមួយប្រទេសអាល់បានីសម្រាប់ការប្រកួតលើកទី១ក្នុងវគ្គជម្រុះពានរង្វាន់ទ្វីបអឺរ៉ុប ហើយគ្រូបង្វឹក Paulo Bento បានលើកឡើងថា Ronaldo ប្រហែលជានឹងមិនត្រូវបានកោះហៅនោះទេ ព្រោះតែរូបគេ កំពុងមានរបួស ។ លោកបានប្រាប់អ្នកសារព័ត៌មានថា “Ronaldo មិនទាន់
ជាសះស្បើយ ១០០% ឡើយហើយលោកចង់ឲ្យរូបគេសម្រាកសិន ដើម្បីឲ្យរបួសរបស់គេជាសះស្បើយបានធម្មតាវិញ” ។ គួរបញ្ជាក់ថា ទន្ទឹមជាមួយគ្នានោះ ព័រទុយហ្គាល់នឹងកោះហៅកីឡាករ William Carvalho ព្រមទាំងកីឡាករ ចំណូលថ្មីរបស់ក្លិប Sporting Lisbon គឺ Luis Nani ផងដែរ ៕







































