ក្លិបបិសាចក្រហម Manchester United បានឈានដល់កិច្ចព្រមព្រៀងលើការផ្ទេរកីឡាករ Daley Blind (ដាលី ប្ល៊ីន) ពីក្លិប Ajax (អាហ្សាក់) ។ កីឡាករវ័យ២៤ឆ្នាំរូបនេះធ្លាប់មានទំនាក់ទំនងជាមួយនឹងការផ្លាស់មកកាន់ទឹកដី Old Trafford ជាយូរមក ហើយ បន្ទាប់ពីរូបគេលេងបានយ៉ាងល្អក្នុងការប្រកួតពានរង្វាន់ពិភពលោកឲ្យក្រុមជម្រើសជាតិហូឡង់ ដែលស្ថិតក្រោម ការដឹកនាំរបស់គ្រូបង្វឹក Louis van Gaal ។ យោងតាមគេហទំព័រ Daily Mail បានចុះផ្សាយថា ខ្សែការពាររូបនេះបានយល់ព្រមជាមួយតម្លៃពលកម្ម ១៤លានផោនរួចរាល់ហើយ ប៉ុន្តែលក្ខ័ណ្ឌផ្ទាល់ខ្លួនកំពុងតែធ្វើការចរចារគ្នា ។ គួរបញ្ជាក់ថា Blind ចូលលេងបាន
១៩ប្រកួតឲ្យជម្រើសជាតិហូឡង់ហើយរូបគេក៏ស៊ុតបញ្ចូលទីបាន ១គ្រាប់ ផងដែរក្នុងការប្រកួតដែលហូឡង់យកឈ្នះប្រេស៊ីល៣-០ ៕







































