​ប្រេ​ស៊ី​ល​កោះហៅ​កីឡាករ Robinho (​រ៉ូ​ប៊ី​ន​ញ៉ូ​) ឲ្យ​ចូល​ក្រុម​ជម្រើសជាតិ​

0

​ ​គ្រូបង្វឹក​ក្រុម​សាំ​បា​ប្រេ​ស៊ី​ល​លោក Dunga (​ឌុ​ង​ហ្គា​) បានសម្រេច​ចិត្ត​កោះហៅ​អតីត​ខ្សែប្រយុទ្ធ​របស់​ក្លិប មេឃ​ខៀវ Manchester City កីឡាករ Robinho (​រ៉ូ​ប៊ី​ន​ញ៉ូ​) ឲ្យ​ជាប់​ជា​ជម្រើសជាតិ​ជាថ្មី​ម្តងទៀត ។​ Robinho នឹងត្រូវ​មក​ជំនួស​តំណែង​របស់​កីឡាករ Hulk (​ហ៊ូ​ក​) ដែល​កំពុងមាន​របួស​នៅពេលដែល​ក្រុម​ប្រេ​ស៊ី​ល​នឹង​ត្រូវធ្វើ​ការប្រកួត​មិត្តភាព​ចំនួន​២​លើក​នៅ​ខែក្រោយ បន្ទាប់ពី​ប្រទេស​នេះ​ទើបតែ​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​បាល់ទាត់​ពានរង្វាន់​ពិភពលោក​រដូវក្តៅ​រួចមក​។​download (13)

​លោក Dunga នឹងត្រូវ​ដឹកនាំ​ប្រេ​ស៊ី​ល​ប្រកួត​មិត្តភាព​ជាមួយ​ប្រទេស​កូ​ឡុំ​ប៊ី និង​អេ​ក្វា​ដ័​រ​នៅ​ខែក្រោយ​ក្នុង​គោលបំណង​ស្តារ​មុខមាត់​ប្រេ​ស៊ី​ល​ឡើងវិញ បន្ទាប់ពី​ពួកគេ​ប្រកួត​ចាញ់​អាល្លឺម៉ង់​យ៉ាង​អាម៉ាស់​៧-១​ក្នុងការ​ប្រកួត នៅ​ទីក្រុង​បេ​ឡូ​ហូ​រី ហ្ស​ង់​តេ ។​ ​គួរ​បញ្ជាក់ថា នេះ​ជា​លើកដំបូង​របស់ Robinho ដែល​បាន​ចូល​លេង​ឲ្យ​ក្រុម​ប្រេ​ស៊ី​ល​ក្រោយពេល​រូបគេ បាន​ខកខាន​ចាប់តាំងពី​ចុងឆ្នាំ​២០១៣​មក ៕