ក្លិបជើងឯក La Liga Atletico Madrid បានប្រកាសថា ក្លិបបានឈានដល់កិច្ចព្រមព្រៀងជាមួយក្លិប Torino របស់អ៊ីតាលីលើការផ្ទេរកីឡាករ Alessio Cerci (អាឡេសស៊ីអូ ស៊ើស៊ី) ។ ខ្សែប្រយុទ្ធរូបនេះធ្លាប់មានទំនាក់ទំនងលើការផ្លាស់មកកាន់ក្លិបជើងឯករបស់អេស្ប៉ាញមួយនេះមកហើយ ហើយនៅទីបំផុតរូបគេក៏បានសម្រេចចិត្តចុះកិច្ចសន្យារយៈពេល៣ឆ្នាំជាមួយក្លិប Atletico Madrid តែម្តង ។ 
ក្លិប Atletico បានប្រកាសថាកិច្ចព្រមព្រៀងត្រូវបានធ្វើឡើង បន្ទាប់ពីកីឡាករ Cerci បានយល់ព្រម ចុះហត្ថលេខានិងធ្វើការពិនិត្យសុខភាពជាមួយក្លិប ។ គួរបញ្ជាក់ថា Cerci បានផ្លាស់មក Torino ក្រោយចាកចេញពីក្លិប Fiorentina ក្នុងឆ្នាំ២០១២ ហើយរូបគេ ក៏បានស៊ុតបញ្ចូលទីឲ្យ Torino បានចំនួន២១គ្រាប់ផងដែរ ៕






































