អាហ្សង់ទីន Sebastian Blanco (សេបាសស្ទៀន ប្លុងកូ) ក្លិបចាបស្រុក West Bromwich Albion (វ៉េស ប្រោមវិច អាល់បៀន) បានប្រកាសថា ក្លិបបានឈានដល់ព្រមព្រៀងលើការនាំយកខ្សែបម្រើស្លាប Sebastian Blanco (សេបាសស្ទៀន ប្លុងកូ) ។ ខ្សែបម្រើសញ្ជាតិអាហ្សង់ទីនរូបនេះបានក្លាយជាកីឡាករទី១១ដែល West Brom បាន ទិញមកពង្រឹងក្រុមក្រោយពេលរូបគេបានសម្រេចចិត្តចាកចេញពីក្លិបបាល់ទាត់ Metalist Kharkiv (មេតាលីស កាគីវ) របស់ប្រទេសអ៊ុយក្រែនដោយមិនបានបញ្ជាក់ពីតម្លៃខ្លួន ។
អ្នកចាត់ការក្លិប West Brom លោក Alan Irvine (អាឡាន អៀរវីន) ប្រាប់អ្នកសារព័ត៌មានថា “ខ្ញុំពិតជារីករាយដែលបានកីឡាករចំណូលថ្មីម្នាក់ទៀតគឺ Sebastian Blanco មករួមក្រុម ។ Blanco គឺជាកីឡាករអាហ្សង់ទីនដែលពោរពេញទៅដោយបទពិសោធន៍ហើយរូបគេនឹងនាំនូវអ្វីដែលគេមានមកឲ្យយើង” ។ គួរបញ្ជាក់ថា Blanco នឹងចុះកិច្ចសន្យារយៈពេល២ឆ្នាំជាមួយ West Brom ហើយរូបគេនឹងត្រូវ ពាក់អាវលេខ២៨សម្រាប់ក្លិបថ្មីនេះ ៕






































