សម្រេចចិត្ត​ផ្លាស់​ទៅកាន់​ក្លិប​ចាស់​នៅ​ស្រុកកំណើត​របស់ខ្លួន​វិញ​

0

​ ​ខ្សែការពារ​ក្លិប​ហង្ស​ក្រហម Liverpool កីឡាករ Daniel Agger បានសម្រេច​ចិត្ត​ផ្លាស់​ទៅកាន់ ក្លិប​ចាស់​នៅ​ប្រទេស​ដា​ណឺ​ម៉ាក​របស់ខ្លួន​វិញ​គឺ Brondby ។​ ​កីឡាករ​វ័យ​២៩​ឆ្នាំ​រូបនេះ​បានចាប់ផ្តើម​អាជីព​បាល់ទាត់​ជាមួយ​ក្លិប​បាល់ទាត់​របស់​ដា​ណឺ​ម៉ាក មួយ​នេះ ប៉ុន្តែ​រូបគេ​បាន​ចាក​ចេញពី​ក្លិប​ហើយ​ផ្លាស់​មកកាន់ Liverpool កាលពី​ខែមករា​ឆ្នាំ​២០០៦ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ​ក្រោយពេល​រួមរស់​អស់​រយៈពេល​៩​ឆ្នាំ​នៅ​ទឹកដី Anfield រូបគេ​ក៏បាន សម្រេចចិត្ត​ផ្លាស់​ទៅកាន់​ស្រុកកំណើត​របស់ខ្លួន​វិញ ។​images (1)

Agger ប្រាប់​គេហទំព័រ​របស់​ក្លិប​ថា “Liverpool គឺជា​ផ្នែក​ដ៏​ធំ​ក្នុង​ជីវិត​របស់ខ្ញុំ​ប៉ុន្តែ​នេះ​ជា​ពេលដែល​ខ្ញុំ​ត្រូវ​សម្រេចចិត្ត​ចាកចេញ​ហើយ​ចូលរួម​លេង​ជាមួយ​ក្លិប​ចាស់​របស់ខ្ញុំ​វិញ​” ។​ ​គួរ​បញ្ជាក់ថា ចាប់តាំងពី​ផ្លាស់​មក Liverpool មក Agger ធ្លាប់​ចូល​លេង​សរុប​ទាំងអស់ បាន​ចំនួន​២៣២​ប្រកួត ៕