ព្រមព្រៀង​ខ្ចី​ជើង Alex Song ពី Barcelona

0

​ក្លិប​ញញួរ​យក្ស West Ham United បានប្រកាសថា ក្លិប​បាន​ឈានដល់​កិច្ចព្រមព្រៀង​ខ្ចី​ជើង ខ្សែបម្រើ Alex Song ពី​ក្លិប​អ្នកមាន​បុណ្យ Barcelona ។​ ​កីឡាករ​សញ្ជាតិ​កា​មេ​រូ​ន​រូបនេះ​បាន​ចំណាយពេល​២​រដូវ​កាល​លេង​នៅ​ប្រទេស​អេ​ស្ប៉ា​ញ ប៉ុន្តែ រូបគេ​លេង​មិនបាន​ល្អ​ឡើយ​ហើយ​នៅពេលនេះ Song ត្រូវបាន​ក្លិប​ញញួរ​យក្ស​ធ្វើ​ពិធី​បង្ហាញ​មុនពេល​ការប្រកួត​ជាមួយ​ក្លិប Southampton កាលពី​យប់​ថ្ងៃ​សៅរ៍ ។​ ​images (2)

កីឡាករ​វ័យ​២៦​ឆ្នាំ​រូបនេះ​ប្រាប់​អ្នកសារព័ត៌មាន​ថា “​ខ្ញុំ​រីករាយ​ដែល​បានមក​ដល់ទី​នេះហើយ សប្បាយចិត្ត​ដែល​បានឃើញ​អ្នកគាំទ្រ​ទាំងអស់ ខ្ញុំ​នឹង​ចាប់ផ្តើម​ការងារ​ថ្មី​ជាមួយ West Ham United”​។​ ​គួរ​បញ្ជាក់ថា Song បាន​ក្លាយជា​កីឡាករ​ចំណូល​ថ្មី​ទី​៨​ដែល​គ្រូបង្វឹក Sam Allardyce (​សេម អា​ឡា​ដាយ​) ទិញ​មក​រួម​ក្រុម West Ham ៕