ខេត្តព្រះសីហនុ ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៤ សាកលវិទ្យាល័យ UMEសាខាខេត្តព្រះសីហនុចែកសញ្ញាបត្រ័ជ័យលាភីកម្រិតបរិញ្ញាបត្រ័រង បរិញ្ញាបត្រ័ និងសញ្ញាបត្រ័ជាន់ខ្ពស់ ដល់និស្សិតបញ្ចាប់ការសិក្សាចំនួន ៨៨៦នាក់ ស្រី ៣៤៥នាក់ ក្នុងនោះបរិញ្ញាបត្រ័ជាន់ខ្ពស់ ៣២នាក់ បរិញ្ញាបត្រ័រង ៨៩នាក់ និងបរិញ្ញាបត្រ័ ។
ក្រោមអធិបតីភាពលោក ហ៊ុន ម៉ាណែត ប្រធានអាហារូបករណ៌សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងលោកជំទាវសម្តេចគតិព្រឹត្ត បណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ។ លោកហ៊ុន ម៉ាណែត ប្រធាននិស្សិតអាហារូបករណ៌បានមានប្រសាសន៌ផ្តាំផ្ញើសួរសុខទុកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនទៅកាន់និស្សិតដែលបានបញ្ចាប់ការសក្សានៅសាកលវិទ្យាល័យUMEសាខាខេត្តព្រះសីហនុនិងចូលរួមអបរអរសាទរនិស្សិតបញ្ចប់បរិញ្ញាបត្រ័រងបរិញ្ញាបត្រ័និងបរិញ្ញាបត្រ័ជាន់ខ្ពស់ដោយការខិតខំប្រឹងប្រែងសិក្សាកសាងបាននូវសមត្ថភាពធនធានមនុស្សចូលរួមអភិវឌ្ឍន៌ប្រទេសជាតិក្នុងឪកាសនៃការរៀនសូត្រប្រឈមបញ្ហាជាច្រើនដូចជាពេលវេលា ហើយនេះជាមោទនភាពរបស់បងប្អូន ក្រុមគ្រួសារ។ 
លោកលោកហ៊ុន ម៉ាណែត បានកោតសរសើរចំពោះគណះគ្រប់គ្រងសាលាសាស្ត្រាចារ្យបានបណ្តុះបណ្តាលផ្ទេរចំណេះដឹង ដល់និស្សិតក្នុងដំណាក់កាលថ្មីនេះការផ្តល់អាហារូបករណ៌ដល់សិស្សក្រីក្រដើម្បីបន្តការសិក្សាការកសាងធនធានមនុស្សគឺជាទ្រព្យសម្បត្តិមិនចេះរីងស្ងួតតែមួយគត់របស់ប្ទតិធ្វើឲ្យប្រទេសមានការរីកចំរើន។ប្រទេសជាច្រើននៅលើសកលលោកខ្វះធនធានធម្មជាតិក៌ប៉ុន្តែកម្ពុជាមានទុនធនធានលើដីគឺទុនធនធានមនុស្សមានការីកចំរើន។
ប្រទេសកម្ពុជាឆ្លងកាត់សង្គ្រាមយ៉ាងច្រើនធ្វើឲ្យយើងដើរក្រោយប្រទេសSingapourបន្តិច ប៉ុន្តែបើប្រៀបធៀបកំរិតគន្លាតរយះពេល១៥ឆ្នាំមកនេះ គឹមានកាន់តែតូចហើយគន្លាតនេះនឹងបន្តទៅមុខទៀតនិងអាចលុបបំបាត់នៅគន្លាតនេះមិនយូរមិនឆាប់ កត្តាជាច្រើនដែលធ្វើឲ្យគន្លាតនេះទី១កត្តាស្ថេរភាពសន្តិភាពរយះពេល៣០ឆ្នាំមុនកម្ពុជាជួបនូវសង្គ្រាមប៉ុន្តែអ្វីជាមោទនះភាពរបស់យើងពេលនេះគឺស្ថេរភាពសុខសន្តិភាព ជាកត្តាសំខាន់ជាងគេបំផុតសម្រាប់ការអភិវឌ្ឍន៌ប្រទេសកត្តាទី២ចំណេះដឹងនិងបច្ចេកវិទ្យានៃការរីកចំរើនរបស់ប្រជាពលរដ្ឋទៅថ្ងៃមុខយើងត្រូវការធនធានមនុស្សប្រកបដោយប្រសិទ្ធិភាព។បច្ចុប្បន្នកត្តាស្ថេរភាពនិងកត្តាបច្ចេកវិទ្យាជាកត្តាលទ្ធភាពចាំបាច់ក្នុងការបញ្ចូលសមាហរណកម្មអាស៊ានទាមទារឲ្យយើងមានសមត្ថភាពទាញយកចំណេះដឹងបច្ចេកទេសថ្មីៗបន្ថែមទៀតហើយក៌ជាឪកាសទាញយកបច្ចេកទេសដើម្បីបង្កើនការបណ្តុះបណ្តាលធនធានមនុស្សនូវជំនាញថ្មីៗបន្ថែមទៀត។
កម្ពុជាបានបញ្ជូននិស្សិតចេញទៅធ្វើការប្រឡងនៅក្រៅប្រទេសទទួលបានមេដាយមាស មេដាយប្រាក់បញ្ជាក់ថាកម្ពុជាមានលទ្ធភាពក្នុងការទាញយកជ័យជំនេះជូនជាតិនូវការអភិវឌ្ឍន៌ធនធានមនុស្សការអប់រំបង្កើតឪកាសពង្រីកនូវចំណេះដឹងថ្មីៗបន្ថែមទៀតធ្វើឲ្យយើងមានលទ្ធភាព បង្កើនបាននូវធនធានមនុស្ស។រាជរដ្ឋាភិបាលកំពុងធ្វើកំណែទម្រង់វិស័យអប់រំដែលមានវិធានការថ្មីៗបង្កើនគុណភាពអប់រំកំណែទម្រង់ទៅមុខទៀតគឺផ្តោតលើគុណភាពអប់រំសំខាន់ការបណ្តុះបណ្តាលគ្រូបង្កើនសមត្ថភាពនិងកម្រិតជិវភាពមន្ត្រីរាជការរបស់យើងដែលជាគោលដៅចំបងតាមរយះការផ្តល់ឪកាសបណ្តុះបណ្តាលនូវធនធានមនុស្ស ។
គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ផ្តោតលើសកម្មភាពជាក់ស្តែងប្រសិទ្ធិភាពហើយសកម្មភាពណាមិនចាំបាច់មិនបំរើឲ្យគោលដៅគុណភាពអប់រំយើងកាត់បន្ថយទៅលើសកម្មភាពពាក់ពន្ធទៅនឹងការពង្រឹងវិស័យអប់រំប្រទេសកម្ពុជាឈានពីកសិកម្មទៅឧស្សាហកម្មធុនស្រាលនិងឧស្សាហកម្មធុនធ្ងន់ទាមទារនូវធនធានមនុស្សចាំបាច់ក្នុងការអភិវឌ្ឍន៌ផ្នែកទំនាក់ទំនងធនធានមនុស្សនិងសក្តានុពលសេដ្ឋកិច្ចជាចំណុចសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៌ប្រទេសជាតិឲ្យ មានការរីកចំរើនតាមសម័យបច្ចេកវិទ្យា៕




































