​រដ្ឋលេខាធិការ​ក្រសួងការបរទេស​ចិន​ទស្សនកិច្ច​កូរ៉េ​ខាង​ត្បុ​ង​

0

រដ្ឋលេខាធិការ​ក្រសួងការបរទេស​ចិន​លោក Liu Zhenmin​បាន​បំពេញ​ទស្សនកិច្ច​កូរ៉េខាងត្បូង​រយៈពេល​៣​ថ្ងៃ​ដើម្បី​ពិភាគ្សា​បញ្ហា​ក្នុង​តំបន់​។​ ​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​កាលពី​ថ្ងៃទី​២២​កុម្ភៈ រដ្ឋលេខាធិការ​ក្រសួង​ករ​បរទេស​ចិន បាន​ជួបពិភាគ្សា​ជាមួយ​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងត្បូង​លោក​Yun Byung-se​។

ប្រធានបទ​សំខាន់​ក្នុងជំនួប​ពិភាគ្សា​នោះ​គឺ​កម្មវិធី​បរមាណូ​របស់​កូរ៉េខាងជើង​និង​បញ្ហាសំខាន់ៗ​ក្នុង​តំបន់​។​ ​ដំណើរ​ទស្សនកិច្ច​រប​ស់លោក​Liu Zhenmin ធ្វើឡើង​បន្ទាប់ពី​បាន​បញ្ចា​ប់​ដំណើរ​ទស្សនកិច្ច​ទៅកាន់​កូរ៉េខាងជើង​កាល់ពី​សប្តាហ៍​កន្លងមក​។ លោក Liu ទៅកាន់​កូរ៉េខាងជើង ក្រោយពេល​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក John Kerry បំពេញ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​ប៉េកាំង​ហើយ​បានស្នើ​ដល់​ចិន​ដាក់​គំនាប់​ទៅលើ​ទីក្រុង​ព្យុងយ៉ាង​ពី​កម្មវិធី​បរមាណូ ។​ ​

ដំណើរ​ទស្សនកិច្ច​រប​ស់លោក​លីវ​នាពេលនេះ​ត្រូវបាន​គេ​ចាត់ទុក ក្នុង​គោលដៅ​សម្រុះសម្រួល​ដល់​ទំនាក់ទំនង​ប្រទេស​ទាំងពីរ ឲ្យ​មាន​ភាពល្អប្រសើ​ឡើងវិញ ក្នុងពេលដែល​ប្រទេស​បង្អូន​ទាំងពីរ​ងាក​មករក​គ្នា​វិញ តាមរយៈ​ជំនួប​គ្រួសារ​ដែល​បែកបាក់​ដោយសារ​សង្គ្រាម​។​

កាលពី​ថ្ងៃទី​១៧ ខែកុម្ភៈ រដ្ឋលេខាធិការ​ក្រសួងការបរទេស​ចិន លោក Liu Zhenmin បាន​បំពេញ​ទស្សនកិច្ច​ទៅ កាន់​កូរ៉េខាងជើង​ក្នុង​រយៈពេល​៤​ថ្ងៃ ។ សារព័ត៌មាន​យ៉ុ​ន​ហាប់​របស់​កូរ៉េខាងជើង​បាន​ដកស្រង់​សម្ដី​អ្នកនាំពាក្យ ក្រសួងការបរទេស​ចិន Hua Chunying បានឱ្យដឹងថា លោក Liu Zhenmin ធ្វើ​ទស្សនកិច្ច​កូរ៉េខាងជើង​តាម​ការអញ្ជើញ​របស់​ក្រសួងការបរទេស​ប្រទេស នោះ ។

ដំណើរ​ទស្សនកិច្ច​នោះ​ជា​សកម្មភាព​ធម្ម តា​របស់​ប្រទេស​ទាំងពីរ​ដើម្បី​ពិភាក្សា​ពី បញ្ហា​ទំនាក់ទំនង​ពាណិជ្ជកម្ម ។ ​នៅក្នុង ដំណើរ​ទស្សនកិច្ច​នោះ លោក Liu Zhenmin នឹង​ជួបពិភាក្សា​ជាមួយ មន្ដ្រី​ការបរទេស​កូរ៉េខាងជើង និង​ក្រសួង ពាក់ព័ន្ធ​ដោយ​ផ្ដោត​សំខាន់​ទៅលើ​ទំនាក់ ទំនង​ទ្វេភាគី ក៏ដូចជា​ស្ថានភាព​ចិន និង កូរ៉េខាងជើង​បាន​យក​ចិ​ត្ដ​ទុកដាក់ ។​ ​

ដំណើរ ទស្សនកិច្ច​របស់លោក Liu Zhenmin ធ្វើឡើង​ក្រោយ​រយៈពេល​៣​ថ្ងៃ ដែល​រដ្ឋមន្ដ្រីការបរទេស​អាមេរិក លោក​ច​ន ឃើ​រី ធ្វើ​ទស្សនកិច្ច​នៅ ប្រទេស​ចិន ។ លោក​ច​ន ឃើ​រី ក៏បាន អំពាវនាវ​ដល់​ចិន​ប្រើប្រាស់​ឥទ្ធិពល របស់ខ្លួន​ក្នុងការ​បញ្ចុះបញ្ចូល​កូរ៉េ​ខាង ជើង​ឱ្យ​បោះបង់​កម្មវិធី​បរមាណូ​ដែលមាន​វិវាទ ។

​កាលពីដើម ខែកុម្ភៈ កន្លងមក គណៈ ប្រតិភូ​ការបរទេស​របស់​ចិន​ទទួលបន្ទុក កូរ៉េខាងជើង​ក៏បាន​បំពេញ​ទស្សនកិច្ច​ទៅ កាន់​ទីក្រុង​ព្យុងយ៉ាង ជា​ដំណើរ​ទស្សនកិច្ច លើកដំបូង ក្រោយ​កូរ៉េខាងជើង​សម្រេច កាត់ទោស​ប្រហារជីវិត​លោក​ចាង សុង ទិ​ក ដែលជា​មេដឹកនាំ​មាន​ឥទ្ធិពល​បំផុត ទី​២​នៅ​កូរ៉េខាងជើង ៕2 3 5