​Goran Pandev (​ហ្គោ​រ៉ា​ន ផេ​ន​ដេ​វ​) ព្រមព្រៀង​ផ្លាស់​ទៅ​ក្លិប Galatasaray ​ក្នុង​កិច្ចសន្យា​រយៈពេល​២​ឆ្នាំ​

0

​ ​ខ្សែប្រយុទ្ធ​ក្លិប Napoli កីឡាករ Goran Pandev (​ហ្គោ​រ៉ា​ន ផេ​ន​ដេ​វ​) បាន​ឈានដល់​កិច្ចព្រមព្រៀង​ចុះកិច្ចសន្យា​រយៈពេល​២​ឆ្នាំ​ផ្លាស់​ទៅកាន់​ក្លិប Galatasaray ។​ ​កីឡាករ​វ័យ​៣១​ឆ្នាំ​រូបនេះ​ត្រូវបាន​គេ​មើលឃើញថា មានការ​ខកចិត្ត​ចំពោះ​ការលេង​ក្នុង​ទឹកដី San Paolo នា​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះហើយ​រូបគេ​ក៏​ធ្លាប់មាន​ទំនាក់ទំនង​លើ​ការផ្លាស់​ទៅកាន់​ក្លិប Tottenham Hotspur ផងដែរ កាលពីដើម​ខែមិថុនា ។​ ​ទោះបីជា​យ៉ាងណាក៏ដោយ យោងតាម​គេហទំព័រ Sports Mole បាន​ផ្សព្វផ្សាយ​ថា កីឡាករ​សញ្ជាតិ​ម៉ា​សេ​ដូ​នៀ​រូបនេះ បាន​យល់ព្រម​ផ្លាស់​ទៅកាន់​ក្លិប​យក្ស​របស់​ប្រទេស​ទួរគី​គឺ Galatasaray ជំនួស​វិញ ។​ ​គួរ​បញ្ជាក់ថា Galatasaray បានបញ្ចប់​ត្រឹម​ចំណាត់ថ្នាក់​ទី​២​ក្នុង​តារាង​លី​ករ​បស់​ប្រទេស​ទួរគី​កាលពី​រដូវ​កាល​មុន​ដែល​ជើងឯក​គឺ​បាន​ធ្លាក់​ទៅលើ​ក្លិប Fenerbahce (​ហ្វី​ន័​រ​បាច់​ឆេ​)៕