​កីឡារ កុន​ស្តេ​នទី​ណូ​ស មី​ត្រូ​គ្លូ​ស (Konstantinos Mitroglou) សម្រេចចិត្ត​

0

​វិល​ទៅកាន់ Olympiacos វិញ​ ​ខ្សែប្រយុទ្ធ​ក្លិប Fulham កីឡាករ Konstantinos Mitroglou បាន​យល់ព្រម​ផ្លាស់​ទៅកាន់​ក្លិប Olympiacos ក្នុង​លក្ខណៈ​ខ្ចី​ជើង​រយៈពេល​យូរ ។​ ​ខ្សែប្រយុទ្ធ​វ័យ​២៦​ឆ្នាំ​ដែល​បាន​ផ្លាស់​មកកាន់ Fulham កាលពី​ខែមករា​ក្នុងតម្លៃ​ពលកម្ម​១១​លាន​ផោន​រូបនេះ បានសម្រេច​ចិត្ត​វិលត្រឡប់​ផ្លាស់​ទៅកាន់​ក្លិប​ចាស់​របស់ខ្លួន​វិញ​ក្រោយពេល​រូបគេ​ជួបប្រទះ​នឹង​បញ្ហា​របួស​រ៉ាំរ៉ៃ​កាលដែល​លេង​នៅ Fulham ។​ Mitroglou ចូល​លេង​បានតែ​៣​ប្រកួត​ប៉ុណ្ណោះ​ឲ្យ Fulham ចាប់តាំងពី​ផ្ទេរ​មកកាន់​ក្លិប​នេះហើយ​នៅ​រដូវ​កាល ថ្មី​នេះ​រូបគេ​មិនទាន់បាន​បង្ហាញខ្លួន​មួយ​ប្រកួត​ណា​ឡើយ ។​ ​គួរ​បញ្ជាក់ថា បច្ចុប្បន្ន Fulham កំពុងស្ថិត​ក្រោម​ការដឹក​នាំ​របស់​គ្រូបង្វឹក Felix Magath ហើយ​ក្លិប​នេះ​កំពុង ឈរ​នៅ​លំដាប់​ទី​២៣​ក្នុង​តារាង​ក្របខណ្ឌ​អង់គ្លេស Championship ៕