ខ្សែបម្រើក្លិបអ្នកមាន Paris Saint-Germain កីឡាករ ធីហ្គូ ម៉ូតា (Thiago Motta) បានចុះហត្ថលេខាបន្ត កិច្ចសន្យាថ្មីជាមួយក្លិបដែលកិច្ចសន្យាថ្មីនេះនឹងធ្វើឲ្យរូបគេបន្តលេងនៅ Paris រហូតដល់ឆ្នាំ ២០១៦ ។ ខ្សែបម្រើឆ្នើមរូបនេះបានផ្លាស់មកក្លិប Paris នៅឆ្នាំ ២០១២ បន្ទាប់ពីចាកចេញពី Inter Milan ហើយមកដល់ពេលនេះរូបគេចូលលេងបាន ៦៥ ប្រកួតហើយនិងរកគ្រាប់បាល់បានចំនួន ៨ គ្រាប់ក្នុងរយៈពេល ២ រដូវកាល ។
Motta ប្រាប់គេហទំព័រ Ligue1.com ថា “ខ្ញុំរីករាយនឹងបន្តក្តីស្រម៉ៃរបស់ខ្ញុំជាមួយ Paris Saint-Germain ហើយខ្ញុំនឹងជួយក្លិបឲ្យឈ្នះទាំងជើងឯកក្នុងលីកនិងពានរង្វាន់ទ្វីបអឺរ៉ុប” ។ គួរបញ្ជាក់ថា បច្ចុប្បន្ន PSG កំពុងឈរកំពូលតារាង Ligue 1 ដោយមាន ៥៨ ពិន្ទុ ៕