​ពិធី​ចែក​ប័ណ្ណ​កម្ម​សិទ្ធិជូន​ប្រជាពលរដ្ឋ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ

0

​ ​កំពង់ធំ ៖ ឯកឧត្តម សុខ លូ អភិបាលរង​ខេត្តកំពង់ធំ បាន​អញ្ជើញ​ជា​អធិបតីភាព និង​តំណាង​របស់​ឯកឧត្តម អ៊ុត សំអន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ ក្នុង​ពិធី​ចែក​ប័ណ្ណ​កម្ម​សិទ្ធិ ជូន​ប្រជាពលរដ្ឋ ៣៦៨ ក្បាលដី ស្ថិតនៅក្នុង ឃុំ មាន​រិ​ទ្ធ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ដោយមាន​ការចូលរួម ពី​សំណាក់ លោក អ៊ុន បុត្រ អភិបាលស្រុក​សណ្តាន់ និង​លោក អ៊ឹម សុ​ឌី​ណា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគ​រូ​នីយកម្ម និង​សំណង់ ព្រមទាំង​ប្រធាន អនុប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត​ចូលរួម​ផងដែរ​។​ ​Image13

លោក អ៊ុន បុត្រ អភិបាលស្រុក​សណ្តាន់ បាន​មានប្រសាសន៍ ស្វាគមន៍​ក្នុង​ពិធី ចែក​ប័ណ្ណ​កម្ម​សិទ្ធិ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក្នុងនាម​លោក​ជា​ថ្នាក់ដឹកនាំ​ស្រុក​សណ្តាន់ សូម​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម សុខ លូ​ប្រធាន​ក្រុម ការងារ​ចុះជួយ​ស្រុក​សណ្តាន់ ដែល​បាន​អ​ញ្ចើ​ញ​ចូលរួម​ក្នុង​ពិធី​ចែក​ប័ណ្ណ និង​មានការ​យកចិត្ត ទុកដាក់​ខ្ពស់ ព្រមទាំង​គោលនយោបាយ​រួមចំណែក​ក្នុងការ​លើទឹក​ចិត្ត​បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​ស្រុក សណ្តាន់​ទាំងមូល​។​ Image2

លោក អ៊ឹម សុ​ឌី​ណា បាន​សំណូមពរ​ឲ្យ​បងប្អូន មក​ទទួល​ប័ណ្ណ​កម្ម​សិទ្ធ​ពី​មន្ត្រី​ជំនាញ ដែល​បាន​ចែកជូន សម្រាប់​ការចែក​ប័ណ្ណ​សិទ្ធិជូន​ប្រជាពលរដ្ឋ នៅក្នុង​ថ្ងៃនេះ មាន​ចំនួន ២​ភូមិ មាន​ភូមិ​សំ​អោ​ង ២៥០​ក្បាលដី និង​ភូមិ ត្រពាំង​ត្រឡាច ចំនួន ១១៨​ក្បាលដី ស្ថិតនៅក្នុង​ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្តាន់ សរុប​ចំនួន ៣៦៨​ក្បាលដី ក្នុងនោះដែរ លោក​ណែនាំ​កុំ​ឲ្យ​យកទៅ​អ៊ុត​រ៉ឹង និង​ការ​គូស​លើ​ប័ណ្ណ​កម្ម​សិទ្ធ ចំណែក​បងប្អូន​នាំយកទៅ​ប្រើ ប្រាស់​ក្នុងករណី​អ្វីមួយ​នោះ សូម​មានការ​ផ្ទៀងផ្ទាត់ មើល​ឲ្យ​ច្បាស់ ដើម្បី​ចៀសវាង​ការភាន់ច្រឡំ​គ្នា ។​ ​Image4

ក្នុង​ឳ​កាស​ឯកឧត្តម សុខ លូ អភិបាលរង​ខេត្តកំពង់ធំ បាន​មានប្រសាសន៍​សំណេះសំណាល និង​ផ្តាំផ្ញើរ​ដល់​បងប្អូន ប្រជាពលរដ្ឋ ក្នុង​ឳ​កាស​ចែក​ប័ណ្ណកម្មសិទ្ធិ ដោយមាន​ការខិតខំ​ជម្រុញ​ពី​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​អគ្គ មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​មាន​ការចែក​ប័ណ្ណកម្មសិទ្ធិ ជូន​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​មាន​សិទ្ធិ​កាន់កាប់ និង​គ្រប់គ្រង​ស្របច្បាប់ និង​សំណូមពរ​កុំ​ឲ្យ​បងប្អូន​លក់​ដី ព្រោះ​ដី​មាន​តំលៃ​ខ្លាំងណាស់ បើ​បងប្អូន​ចេះតែ​Image6

នាំគ្នា​លក់ ទោះជា​ចែក​ប៉ុន្មាន​ដង​ទៀត​ក៏​មិន​គ្រប់គ្រាន់​ដែរ ព្រោះ ដី​មាន​ចំនួន​ដដែល រីឯ​មនុស្ស​ក៏​ចេះតែ​កើនឡើង ដី​គឺជា​អាយុជីវិត​របស់​បងប្អូន និង​ហាម​មិន​ឲ្យ​បងប្អូន​ចូល ទៅ​រុក​រា​ន្ទ​កាប់​ព្រៃ​ទៀត​ទេ ព្រោះ​វា​ជា​រឿង​ខុសច្បាប់ ដូច្នេះ​យើង​គួរតែមាន មោទនភាព ដែលជា​ប្រជាពលរដ្ឋ រស់នៅក្នុង​ស្រុក​សណ្តាន់ ព្រោះ​មាន​ព្រៃឈើ​នៅក្នុង​ស្រុក​សណ្តាន់​នេះ គឺជា​ព្រៃ​ដ៏​ធំជាងគេ​នៅក្នុង​ប្រទេស និង​សូម​ឲ្យ​ចូលរួម​ថែរក្សា ស្រឡាញ់​ព្រៃឈើ ។​Image9

កុំ​ឲ្យ​មានការ​ជឿ​លើ​ការ​ញ៉ុះ​ញ៉​ង់ ដឹកនាំ​ប្រព្រឹត្ត​នូវ​អំពើ​ខុសច្បាប់ ពី​ជនខិលខូច ដូច្នេះ​សូម​ឲ្យ​បងប្អូន​ធ្វើ​អ្វី ដែលជា​ប្រយោជន៍ ផ្ទាល់ខ្លួន និង​ប្រយោជន៍ ដល់​សង្គមជាតិ ដើម្បី​ភាព​រីកចំរើន នៅក្នុង​ភូមិ ឃុំ របស់​យើង ។ ដោយ ប៊ុន រដ្ឋា ​Image12 Image10