VIDEO ​Arsenal ទិញ​បាន Danny Welbeck នៅ​ថ្ងៃ​ចុងក្រោយ​

0

​មុនពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បិទទ្វា​ ​ក្លិប​កាំភ្លើង​ធំ Arsenal បាន​ឈានដល់​កិច្ចព្រមព្រៀង​ទិញយក​ខ្សែប្រយុទ្ធ Danny Welbeck ពី ក្លិប​Manchester United នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ទីផ្សារ​ទិញដូរ​កីឡាករ ។​ Arsenal បានប្រកាសថា ក្លិប​បាន​ព្រមព្រៀង​នាំយក​កីឡាករ​វ័យ​២៣​ឆ្នាំ​រូបនេះ​ដោយបាន​ចុះកិច្ចសន្យា រយៈពេល​៥​ឆ្នាំ​ដែលមាន​តម្លៃ​ពលកម្ម​ប្រមាណ​១៦​លាន​ផោន ។​ Welbeck បានបង្ហាញ​ខ្លួន​នៅ​កន្លែង​វឹក​ហាត់​របស់​ក្លិប​កាំភ្លើង​ធំ​រួចរាល់​ហើយ ហើយ​រូបគេ​នឹង​ត្រូវមាន​ភារកិច្ច ចូល​លេង​ក្នុង​កម្មវិធី Champions League

ផងដែរ ។​ Welbeck បាន​ក្លាយជា​កីឡា​ករទី​៥​និង​ជា​កីឡាករ​ចុងក្រោយ​ដែល Arsenal ទិញ​មក​រួម​ក្រុម​បន្ទាប់ពី​ក្លិប​នេះ ទិញ​បាន Alexis Sanchez, Mathieu Debuchy, Calum Chambers និង David Ospina ។​ ​គួរ​បញ្ជាក់ថា ខ្សែប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​រូបនេះ​ចូល​លេង​ឲ្យ​ក្លិប​បិសាច​ក្រហម​បាន​ចំនួន​២៩​លើក​ចាប់តាំងពី រូបគេ​ចូល​លេង​ក្នុង​ឈុត​ធំ​ក្នុង​ឆ្នាំ​២០១១ ៕