ក្លិបបិសាចក្រហម Manchester United បានសម្រេចចិត្តនាំយកខ្សែប្រយុទ្ធរបស់ក្លិប Monaco កីឡាករ Radamel Falcao មកចូលរួមក្លិបជាលក្ខណៈខ្ចីជើង ។ ខ្សែប្រយុទ្ធអន្តរជាតិរបស់កូឡំប៊ីរូបនេះធ្វើការផ្លាស់មកកាន់ទឹកដី Old Trafford ជាលក្ខណៈខ្ចីជើងនេះ ជាមួយនឹងកិច្ចសន្យារយៈពេលមួយឆ្នាំ រួមជាមួយនឹងតម្លៃពលកម្ម ៦លានផោន ។ Falcao និយាយប្រាប់គេហទំព័ររបស់ក្លិបថា គាត់ពេញចិត្តក្នុងការផ្លាស់មកលេងឲ្យ Manchester United នៅរដូវកាលនេះ បើទោះជាលក្ខណៈខ្ចីជើងក៏ដោយ ព្រោះថាក្លិបមួយនេះគឺជាក្លិបដែលធំជាងគេនៅលើពិភពលោក ហើយគាត់ប្ដេជ្ញាថានឹងប្រឹងប្រែងជួយឲ្យក្លិបមួយនេះល្អឡើងវិញ ។
សូមបញ្ជាក់ផងដែរថា Falcao ស៊ុតបាល់បញ្ចូលទីឲ្យ Monaco បានចំនួន ១១គ្រាប់កាលពីរដូវកាលមុន ហើយខ្សែប្រយុទ្ធរូបនេះក៏ធ្លាប់ជួយឲ្យក្លិប Porto និង Atletico Madrid ឈ្នះជើងឯកលំដាប់ទីពីរនៅទ្វីបអឺរ៉ុប Europa League ផងដែរ ៕







































