ក្លិបប្រជៀវខ្មៅ Valencia បានប្រកាសថា ក្លិបបានសម្រេចចិត្តចុះហត្ថលេខាលើការខ្ចីជើងខ្សែប្រយុទ្ធរបស់ក្លិប មេឃខៀវ Manchester City គឺកីឡាករ Alvaro Negredo ក្រោយទ្វារដោះដូរកីឡាករបិទ ។ ខ្សែប្រយុទ្ធវ័យ ២៩ឆ្នាំរូបនេះក៏ធ្លាប់មានទំនាក់ទំនងជាមួយនឹងក្លិបកាំភ្លើងធំ Arsenal ផងដែរ ប៉ុន្តែព័ត៌មានចុងក្រោយ បានបញ្ជាក់ថា កីឡាកររូបនេះផ្លាស់ទៅលេងឲ្យក្លិប Valencia ជាលក្ខណៈខ្ចីជើង ហើយអតីតខ្សែប្រយុទ្ធរបស់ក្លិប Sevilla រូបនេះ នឹងពាក់អាវលេខ ៧ ឲ្យ Valencia ។ \
សូមបញ្ជាក់ផងដែរថា Alvaro Negredo ស៊ុតបាល់បញ្ចូលទីបាន ២៣គ្រាប់ឲ្យមេឃខៀវ Manchester City ហើយក៏ជាសមាជិកមួយរូបដែលជួយឲ្យក្លិបមួយនេះឈ្នះជើងឯក Premier League និង Capital One Cup របស់អង់គ្លេស ផងដែរ ៕







































