តាមរយៈប្រព័ន្ធផ្សព្វផ្សាយនៅជុំវិញ ពិភពលោកបានឆ្លុះបញ្ចាំងពីតំបន់ជា ច្រើនដែលមានវិវាទសម្លាប់មនុស្ស រាប់សិបពាន់នាក់កំពុងតែមានសញ្ញា រាលដាលនៅទូទាំងពិភពលោក ។ កត្ដា ទាំងនោះ ដោយសារតែការប្រកួតប្រជែង ស្វែងរកផលប្រយោជន៍រៀងៗខ្លួនរបស់ ប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុង អភិវឌ្ឍន៍ ។
ប្រសិនបើស្ថានភាពបែបនេះ នៅតែ បន្ដទៀតនោះ រយៈពេល១ទសវត្សរ៍ខាង មុខ ពិភពលោកទាំងមូលនឹងប្រែក្លាយ ទៅជាបែបណា ហើយចំណុចទាំងនោះ នឹងជះឥទ្ធិពលយ៉ាងដូចម្ដេចដល់ពលរដ្ឋ រស់នៅក្នុងប្រទេសក្រីក្រក្នុងប្រទេស តូចតាច?
នៅពេលដែលឈានចូលដល់ សតវត្សរ៍ទី២១ ពិសេសគឺក្នុងរយៈពេល ទសវត្សរ៍ដំបូងក្នុងសតវត្សរ៍នេះ មនុស្ស ជាតិរស់នៅលើភពផែនដី ពិសេសគឺ ប្រទេសមហាអំណាចធ្វើព្រងើយកន្ដើយ ដោយសារតែសេដ្ឋកិច្ច ហិរញ្ញវត្ថុ និង ពាណិជ្ជកម្មនៅលើពិភពលោកមានការ រីកចម្រើនយ៉ាងខ្លាំង ។
វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មរបស់ប្រទេសមហាអំណាច សេដ្ឋកិច្ច ដូចជាអាមេរិក ជប៉ុន អឺរ៉ុប ខាងលិច ទ្វីបអាហ្វ្រិក និងប្រទេសកំពុង អភិវឌ្ឍន៍ផ្សេងទៀតមានប្រាក់ចំណូល មធ្យមខ្ពស់ដែលជាមោទនៈភាពមួយ យ៉ាងខ្លាំង ។ ប៉ុន្ដែពេលនោះ ប្រទេស មហាអំណាចមិនបានគិតដល់ការលេច ធ្លោរបស់ប្រទេសចិនដែលមានសន្ទុះ ខ្លាំងនោះឡើយ ប៉ុន្ដែក្រោយពិភពលោក ប្រឈមនឹងវិបត្ដិ ចិនបានចាប់ផ្ដើម បំពេញនូវមហិច្ឆតាក្លាយទៅជាប្រទេស មហាអំណាចមួយនៅលើពិភពលោក ។ នៅពេលនេះចិនបានពង្រីកការគ្រប់គ្រង ទៅលើដែនអធិបតេយ្យប្រទេសជាច្រើន នៅតំបន់
អាស៊ី ក្នុងនោះមានដែនសមុទ្រ ភាគខាងត្បូង និងភាគខាងកើត ។ មួយ វិញទៀត ចិនក៏បានពង្រីកការគ្រប់គ្រង នៅលើដីគោកចូលក្នុងព្រំដែនប្រទេស ឥណ្ឌាទៀតផង ។ គ្រាន់តែប្រទេសចិន មួយប៉ុណ្ណោះ ក៏គ្រប់គ្រាន់ធ្វើឱ្យពិភព លោកទាំងមូលធ្លាក់ក្នុងភាពវឹកវរច្របូក ច្របល់ ទម្រាំតែវិវាទ និងហិង្សាជា ច្រើនផ្សេងទៀតនៅជុំវិញពិភពលោក គ្រប់គ្រាន់នឹងធ្វើឱ្យពិភពលោកដំក្បាល ឆ្ពោះទៅកាន់វិនាសកម្មជាក់ពុំខាន ។
នៅពេលនេះក្ដីសង្ឃឹមតែមួយគត់ ក្នុងការធ្វើឱ្យពិភពលោកប្រសើរឡើង វិញ នោះគឺទំនាក់ទំនងការបរទេស ការ ដោះដូរទំនិញដោយរលូន មិនបង្កឱ្យមាន ការរាំងស្ទះ ។ មានតែវិធីសាស្ដ្រនេះទេ ទើបធ្វើឱ្យពិភពលោកឆ្ពោះទៅរកភាព ល្អប្រសើរវិញបាន ។
ជម្លោះនិងការលោភលន់របស់ មនុស្សលោកមិនបានធ្វើឱ្យភពផែនដី ទាំងមូលអាចរក្សាពណ៌បៃតងបានជា រៀងរហូតនោះឡើយ ។ ផែនដីនឹងប្រែ ប្រួលដោយសារតែការឈ្នានីស ដណ្ដើម អំណាច ផលប្រយោជន៍របស់រៀងៗខ្លួន។
វិបត្ដិនៅមជ្ឈិបូព៌ា នៅអឺរ៉ុបនាពេល នេះកំពុងតែរុញច្រានពិភពលោកទាំង មូលឆ្ពោះទៅរកសង្គ្រាមលោកសាជាថ្មី ហើយប្រសិនបើសង្គ្រាមអាចផ្ទុះឡើង មែននោះ ផលប៉ះពាល់ច្រើនជាងរាប់ សិបដងនៃសង្គ្រាមលោកលើកទី២ទៅ ទៀត ដោយគេអាចនិយាយបានថា ជា វិនាសកម្មនៃភពផែនដី ។
កាលពីសម័យសង្គ្រាមលោកលើកទី ១ ទី២ ភពផែនដីមិនសូវរងផលប៉ះពាល់ ពីគ្រោះធម្មជាតិនោះឡើយ ដោយពេល នោះធនធានធម្មជាតិគ្រប់បែបយ៉ាងនៅ សម្បូរបែប ស្រទាប់អូហ្សូនការពារ កម្ដៅផែនដី ក៏នៅល្អដែរ ។ តែពេលនេះ ព្រៃឈើរាប់លានហិកតានៅលើពិភព លោករងការបំផ្លិចបំផ្លាញ បង្កឱ្យស្រទាប់ ការពារផែនដីធ្លុះធ្លាយ ធ្វើឱ្យកម្ដៅប្រែ ប្រួលខុសប្រក្រតី បង្កឱ្យមានគ្រោះធម្ម ជាតិកើតឡើងគ្រប់ពេលវេលា គ្រប់ទី កន្លែង ។ ខ្យល់ព្យុះ ទឹកជំនន់បានសម្លាប់ មនុស្សរាប់សែននាក់ក្នុងមួយឆ្នាំៗ ។ មួយវិញទៀត ការរញ្ជួយដីក៏បានកើត ឡើងនៅគ្រប់ទិសទី ដោយសារតែការ បាត់បង់តុល្យភាពនៃស្រទាប់ផែនដី បណ្ដាលមកពីការខួងយកឧស្ម័ន រ៉ែធម្ម ជាតិពីក្រោមដីមកបម្រើតម្រូវការ របស់មនុស្ស ។
ចំណុចទាំងនោះបានឆ្លុះបញ្ចាំងយ៉ាង ច្បាស់ថា បើមនុស្សនៅតែបង្កសង្គ្រាម នឹងគ្នាទៀតនោះ នឹងបំផ្លាញផែនដីរបស់ ខ្លួនដោយផ្ទាល់ ។ នៅពេលមានសង្គ្រាម ទ្រង់ទ្រាយធំកើតឡើងនៅពេលអនាគត ផ្សែងពុលនឹងគ្របដណ្ដប់ពាស់ពេញ អាកាស មិនមានព្រៃឈើស្រូបជាតិពុល ការពារដូចកាលពីមុនទៀតលើយ ទាំង នោះក៏អាចធ្វើឱ្យស្រទាប់អូហ្សូនធ្លុះធ្លាយ កាន់តែធំ កម្ដៅផែនដីកាន់តែឡើងខ្ពស់ បណ្ដាលឱ្យផ្ទាំងទឹកកកនៅប៉ូលខាងជើង ផែនដីរលាយ ទឹកសមុទ្រកើនឡើងខ្ពស់។ ក្រុមអ្នកឯកទេសព្យាករណ៍ថា រយៈពេល ប៉ុន្មានទសវត្សរ៍ខាងមុខ ទីក្រុងនិងប្រទេស ជាច្រើននៅតំបន់ខ្ពង់រាបនឹងត្រូវបាត់ ស្រមោលសូន្យឈឹងពីពិភពលោកដោយ សារតែទឹកសមុទ្រជន់លិច ។
មនុស្សគ្រប់រូបបានយល់ដឹងយ៉ាង ច្បាស់ពីហេតុការណ៍ទាំងនោះ ពិសេសគឺ ប្រទេសមហាអំណាច ។ ប៉ុន្ដែហេតុអ្វី បានជាប្រទេសទាំងនោះមិនរួបរួមគ្នា បោះបង់ លោភ ទោស មោហធ្វើឱ្យ ពិភពលោកទាំងមូលមានភាពស្រស់ បំព្រង មនុស្សរស់នៅដោយសុខសាន្ដ ។
ប៉ុន្ដែភាពមិនចុះចាញ់របស់ប្រមុខ ដឹកនាំប្រទេសមហាអំណាចនៅលើ ពិភពលោកកំពុងតែរុញច្រានឆ្ពោះទៅ រកសង្គ្រាមដោយការប្រើប្រាស់សម្ដី ឌីដងគំរាមកំហែងគ្នាទៅវិញទៅមក នៅ ពេលដែលខ្លួនមានអាវុធទំនើបៗ មាន គ្រាប់បែកបរមាណូ មិនព្រមចុះចាញ់ គ្នានោះឡើយ ។
នៅពេលនេះ ពិភពលោកកំពុងតែ ព្រួយបារម្ភពីសង្គ្រាមអាវុធបរមាណូ ដែលអាចកើតឡើងរវាងរុស្ស៊ីនឹងលោក ខាងលិចជុំវិញវិបត្ដិនយោបាយនៅក្នុង ប្រទេសអ៊ុយក្រែន ។
រដ្ឋាភិបាលរុស្ស៊ីដឹក នាំដោយប្រធានាធិបតីវ្ល៉ាឌីមៀរ ពូទីន ជាបុគ្គលដែលមានមហិច្ឆតាខ្ពស់ មាន ភាពម៉ឺងម៉ាត់ មិនព្រមចុះចាញ់ប្រទេស លោកខាងលិចនោះឡើយ ។ លោកពូទីន បានប្រកាសថា ប្រសិនបើរុស្ស៊ីចង់ធ្វើអ្វី មួយនោះ មិនអាចរារាំងនោះឡើយ ហើយបើចង់គ្រប់គ្រងអ៊ុយក្រែនទាំង មូល កម្លាំងទាហានរុស្ស៊ីប្រើប្រាស់រយៈ ពេល២សបា្ដហ៍ប៉ុណ្ណោះ គឺគ្រប់គ្រងបាន ទាំងស្រុង ។
និយាយរួម បើមិនមែនការភ្ញាក់ រលឹកស្វែងរកដំណោះស្រាយ ផ្សះផ្សា វិវាទ បែងចែកផលប្រយោជន៍ស្មើគ្នា ទេនោះ រយៈពេលដ៏ខ្លីខាងមុខ ភាពសុខ សាន្ដ ការរស់នៅជួបជុំគ្នាក្នុងមហា គ្រួសារពិភពលោក