ខ្សែបម្រើក្លិបអធិរាជស Real Madrid កីឡាករ Sami Khedira នឹងត្រូវអវត្តមានរហូតដល់៦សប្តាហ៍ បន្ទាប់ពី រូបគេមានរបួសភ្លៅ ។ Khedira បានរងរបួសនេះនៅក្នុងការប្រកួតដែល Real Madrid ចាញ់ Real Sociedad ៤-២ ក្នុងក្របខណ្ឌ La Liga កាលពីចុងសប្តាហ៍ហើយរូបគេត្រូវបង្ខំចិត្តដកខ្លួនចេញពីជម្រើសជាតិអាល្លឺម៉ង់ក្នុងការប្រកួតជាមួយ ក្រុមអាហ្សង់ទីន ។
យោងតាមសារព័ត៌មាន Marca បានចុះផ្សាយថា បន្ទាប់ពីធ្វើការពិនិត្យរួចមក ខ្សែបម្រើរូបនេះត្រូវបាន គេអះអាងថា នឹងត្រូវអវត្តមានរហូតដល់៦សប្តាហ៍ ។ គួរបញ្ជាក់ថា បញ្ហារបួសរបស់ Khedira បានចោទជាបញ្ហាដ៏ធំដល់ក្លិប Real Madrid ដែលកំពុងខ្វះខាត ខ្សែបម្រើ បន្ទាប់ពីកីឡាករ Xabi Alonso និង Angel di Maria បានចាកចេញពីទឹកដី Bernabeu ៕ដោយផន សុខជាតិ